តួលេខឆ្លងកូវីដ១៩ថយពីខ្ទង់ជាង៥០០មកនៅត្រឹមខ្ទង់ជាង១០០ករណី (Video Inside)

តួលេខឆ្លងកូវីដ១៩ បានថយចុះពីជាង៥០០ករណីមកនៅជាង១០០ករណីវិញនៅថ្ងៃនេះ ដែលជាតួលេខបង្ហាញនូវភាពធូរស្រាលមកវិញ ក្រោយការកើនឡើងជាប់ៗក្នុងប៉ុន្មានថ្ងៃចុង ក្រោយនេះ។

យោងតាមក្រសួងសុខាភិបាល តួលេខឆ្លង២៤ម៉ោងចុងក្រោយនេះ មាន១៨៤ ករណី ដែលថយចុះចំនួន៣២៨ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងថ្មីនៅថ្ងៃនេះ គឺជាការឆ្លងនៃវីរុសបំប្លែងថ្មីអូមីក្រុង។ ការឆ្លងថ្ងៃនេះ រួមមាន១៧៥ករណីជាការឆ្លងក្នុងសហ គមន៍និង៩ករណី ជាការឆ្លងនាំមកពីក្រៅប្រទេស។

កម្ពុជាគិតត្រឹមថ្ងៃទី១៥ខែកុម្ភ: ឆ្នាំ ២០២២, ការឆ្លងជំងឺកូវីដ ១៩សរុបទូទាំងប្រទេស មានចំនួន១២ម៉ឺន៤ពាន់ ១៣៩ករណី, ការព្យាបាល ជាសះស្បើយមានចំនួន១១ម៉ឺន៩ពាន់១៩៦នាក់ដោយរាប់ បញ្ចួលទាំងការព្យាបាល ជាសះ ស្បើយថ្ងៃនេះចំនួន២៣៦នាក់ថែមទៀត ។ កម្ពុជាមិនមានករណីស្លាប់ដោយ សារកូវីដ១៩ ទេថ្ងៃនេះ ដែលការចៀសផុតពីការបាត់បង់ជីវិតដោយសារកូវីដ១៩នេះ មានរយៈពេល៤២ថ្ងៃ ជាប់ៗ គ្នាមកហើយ។ ចំនួនអ្នកស្លាប់ សរុបដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេស កម្ពុជា មានចំនួន៣ពាន់១៥ នាក់ ជាដដែល។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner