ពលរដ្ឋ៦៦ម៉ឺន៥ពាន់ ៤៩២នាក់ បានចាក់វ៉ាក់សាំងដូសទី៤ (Video Inside)

តួលេខពលរដ្ឋនៅរាជធានីភ្នំពេញ ដែលបានមកចាក់វ៉ាក់សាំងដូសទី៤ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ មានចំនួន៣ម៉ឺន២ពាន់១៤២នាក់ ដែលនាំឲ្យតួលេខអ្នកចាក់វ៉ាក់សាំង ដូសជម្រុញទី២ រយៈពេល៣៣ថ្ងៃ កន្លងមក នេះបានកើនដល់ចំនួន ៦៦ម៉ឺន៥ពាន់ ៤៩២នាក់ ហើយ ។

ដោយឡែកចំពោះតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ ក្នុងរយៈពេល២៤ម៉ោង កន្លង មកនេះ ក៏បានចំនួន៦ម៉ឺន ៣ពាន់១៦៥នាក់ផងដែរ ។ តួលេខអ្នកដែលបានចាក់វ៉ាក់សាំងដូស ទីបី ឬដូសជម្រុញទី១ ទើបតែបានសារុបចំនួន៦លាន៨ម៉ឺន ៥ពាន់ ១៨៦នាក់ទេ។

កម្ពុជាក្នុងចំណោមពលរដ្ឋ ១៦លាននាក់, ការចាក់វ៉ាក់សាំងទូ ទាំងប្រទេសគិតត្រឹមថ្ងៃនេះ បានសម្រេច ៨៩,៨៧ភាគរយហើយ គឺស្មើនឹង១៤លាន ៣៧ម៉ឺន ៩ពាន់៧៥៦នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner