លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបន្តកិច្ចចរចាការទូតដោះស្រាយវិបត្តិអ៊ុយក្រែន

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថ្លែងថា ទីក្រុងម៉ូស្គូ បានត្រៀមខ្លួនរួចជាស្រេចក្នុងការដកកងទ័ពរុស្ស៊ីចេញពីព្រំដែនជាមួយអ៊ុយក្រែន ។ប៉ុន្តែមន្រ្តីនៅអ៊ុយក្រែន និងមកពីអង្គការណាតូនៅ តែមានការសង្ស័យនៅឡើយ។

រុស្ស៊ីនៅថ្ងៃអង្គារសប្ដាហ៍នេះអះអាងថា ខ្លួនបានដកកងទ័ពមួយចំនួន ចេញពីតំបន់ក្បែរព្រំដែនអ៊ុយក្រែន ដែលនេះត្រូវបានគេមើលឃើញ ថា ជាសញ្ញានៃការបន្ធូរបន្ថយភាពតានតឹង។ ប៉ុន្តែទីក្រុងម៉ូស្គូមិនបាន បញ្ជាក់លម្អិតថាតើកងទ័ពចំនួនប៉ុន្មានត្រូវបានដក ហើយដកទៅ ទីណា ឱ្យប្រាកដនៅឡើយទេ។ លោក ពូទីន បានជួបប្រជុំជាមួយអធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលស៍ នៅក្នុងទីក្រុងម៉ូស្គូកាលពីថ្ងៃអង្គារទី១៥ខែកុម្ភៈ ម្សិលមិញ។

លោក ពូទីន បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនោះថា បើសួរថា តើយើងចង់ឱ្យសង្រ្គាមផ្ទុះឡើងក្នុងតំបន់ ឬក៏អត់? ច្បាស់ណាស់ យើងពិតជាមិនចង់ឃើញឡើយ ។ ដូច្នេះ ហើយ ទើបយើងបានដាក់ការស្នើមួយចំនួនសម្រាប់កិច្ចចរចា ដែលគួរតែ មានកិច្ចព្រមព្រៀងមួយធានាសន្តិសុខយ៉ាងស្មើភាពដល់អ្នកគ្រប់គ្នា ក្នុងនោះ រួមមានទាំងប្រទេសយើងផងដែរ។ បន្ថែមលើនេះ ប្រធានាធិបតីរុស្ស៊ីរូបនេះថែមទាំងបានសង្កត់ធ្ងន់លើការទាមទារសាជាថ្មីរបស់ប្រទេសលោក ដែលស្នើអោយអង្គការណាតូមិនគួរ ទទួលយកអ៊ុយក្រែនជាសមាជិកនោះឡើយ៕ ប្រភព៖ NHK និងReuters ប្រែសម្រួលដោយៈឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner