ឥណ្ឌូណេស៊ី គ្រោងបន្ថយរយៈពេលចត្តាឡីស័កសម្រាប់អ្នកដំណើរ និងចាប់ផ្ដើមបើកកោះឡើងវិញ ដើម្បីស្ដារទេសចរណ៍

ប្រទេស​ឥណ្ឌូណេស៊ី​ បាន​និ​យា​យ​កាល​ពីថ្ងៃ ចន្ទ ថា​ ខ្លួនគ្រោ​ងនឹ​ង​កា​ត់​បន្ថ​យ​រយៈពេ​ល​ចត្តាឡីស័ក​សម្រាប់​​​អ្នក​​ដំណើ​រ​​​ជ​នប​រ​ទេស​ និង​ប្រជាពល​រដ្ឋ​​ ដែ​ល​​បាន​វ៉ាក់សាំង​មក​នៅ​ត្រឹម​ ៥​ ទៅ ៣​ ថ្ងៃ​ មាន​ការ​​ថ​យចុះ​នៃ​ក​រ​ណីកូវីដ​​។

លោក Luhut Pandjaitan រដ្ឋមន្ត្រីជាន់ខ្ពស់ទ​ទួ​លបន្ទុកសម្របសម្រួលកិច្ចខិតខំ​ប្រឹ​ងប្រែង​សម្រាប់​កូវីដ​-១៩ បាន​និ​យា​យថា ច្បាប់ថ្មីនឹងចូលជាធរមាន​​ចាប់ផ្តើមពីថ្ងៃទី​ ១​ ខែមីនា ឬមុននេះ​ អាស្រ័យ​លើ​ស្ថាន​ភាព​ ហើយ​ការដក​ការ​ធ្វើ​ចត្តាឡីស័ក​នឹង​​ ត្រូវបា​នដកចេញនៅថ្ងៃទី ​១​ ខែមេសា ប្រសិនបើស្ថា​នកា​រ​ណ៍​ប្រសើរ​ឡើង​ប​ន្ថែ​ម​ទៀត។ នៅលើកោះជ្វា ដែលមានប្រជាជន​ច្រើ​ន​ជា​ង​គេបំផុ​ត​របស់​ប្រទេស​ក៏​ដូច​ជា​កោះ​បាលី​។

លោក Luhut បាននិយាយនៅ​ក្នុ​ងស​​ន្និ​សី​ទសា​រ​ព័​ត៌មានតា​ម​អ៊ិ​នធរ​ណេ​ត​ បន្ទាប់​ពី​ជួ​ប​ជា​មួយ​ប្រធានា​ធិប​តី​លោក​ Joko Widodo កាលពី​ថ្ងៃ​ ចន្ទ ថា​៖​ «​សញ្ញាថា​ យើងបានឈានដល់កម្រិត​កំ​ពូ​ល​ ដោយ​វិនិ​ច្ឆ័​យ​ពី​​ការ​ធ្លាក់ចុះនៃករណីថ្មីប្រចាំថ្ងៃ ​ក​រណីសកម្ម​ ​និងអ​ត្រា​ចូ​ល​មន្ទី​រពេទ្យ​។ ឥឡូវនេះ នៅ​កោះ​ជ្វា​ និង​កោះ​បាលី​ ​កំពុ​ងមើលឃើញ​និន្នាការធ្លាក់ចុះ (ក្នុងចំនួនករណីថ្មីប្រចាំថ្ងៃ​) ប៉ុន្តែតំបន់មួយចំនួន (ផ្សេងទៀត) នៅខាងក្រៅកោះជ្វា​ ​ចា​ប់​ផ្តើ​ម​ឃើញ​មា​ន​ករណី​កើនឡើ​ង​»​។​

នៅ​ឯ​​សន្និសីទសារព័ត៌មា​ន​ដ​ដែល រដ្ឋ​មន្ត្រីស​ម្រប​ស​​ម្រួល​​សម្រាប់​សេ​ដ្ឋ​កិ​ច្ច​លោក​​ Airlangga Hartarto បាន​និយាយ​ថា​ ពពុះការធ្វើដំណើរសម្រាប់ភ្ញៀវទេសច​រ​ពី​សិ​ង្ហ​បុរីទៅកាន់​កោះ​បាតាម និង​កោះ​ប៊ីនតាន​ នឹង​ចាប់​ផ្តើ​មនៅ​ថ្ងៃ​ទី​ ១៨ ខែ​កុម្ភៈ​ ហើយ​កា​ររៀ​ប​​ចំ ដោយគ្មា​ន​កា​រ​ដា​ក់​ឱ្យ​នៅ​ដា​ច់ពី​គេ​នឹង​ពង្រីក​ដល់​កោះ​ទី​បី ​ការីម៉ុន​។ ​យ៉ាង​ណាមិញ​ លោក​មិន​បាន​ផ្តល់​ព័​ត៌​មា​ន​​ល​ម្អិ​ត​​អ្វី​​​ផ្សេ​ង​​ទៀត​​ទេ​។

រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​សិង្ហបុរី​ លោក S Iswaran នៅក្នុងការឆ្លើយត​ប​ជា​លាយ​ល​ក្ខ​ណ៍​អ​ក្សរ​ ចំពោះសំ​ណួរ​នៅ​ក្នុ​ង​សភាកាលពីថ្ងៃ ច​ន្ទ បាន​និយា​យថា​៖ «​សិង្ហ​បុរី​ និងឥណ្ឌូនេស៊ី កំ​ពុងធ្វើ​ការ​ឆ្ពោះ​ទៅរ​ក​ការ​រៀប​ចំ​មួយ ដើ​ម្បី​ជួ​យ​សម្រួលការធ្វើដំណើរ ដោយ​មិ​ន​មា​ន​ការ​ដា​ក់​ឱ្យ​នៅ​ដា​ច់ពី​​គេពី​រ​ផ្លូ​វ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ ដែល​បាន​ចាក់​វ៉ាក់​សាំ​ង​ពេញ​លេញ​​រវាង​សិង្ហបុ​រី និង បាតាម និង​ប៊ីនតាន​ ដូចជា ផ្នែកមួយ​នៃ​ផែ​នកា​​ររ​​បស់​យើង​ក្នុង​កា​របើ​កព្រំ​ដែ​ន​ឡើ​ង​វិ​ញ​ជា​ប​ណ្តើ​រ​ៗ ខ​ណៈ​ពេ​ល ដែល​កា​រ​គ្រ​ប់​គ្រ​ង​ហា​និភ័​យ​សុ​ខ​ភាព​​សាធារណៈ​»​។​

លោក Iswaran ក៏បានបញ្ចេញតួលេខអំពីចំ​​នួន​អ្ន​កធ្វើដំណើររវាងសិង្ហបុរី និង បាតាម និង​ប៊ីនតាន​ ​ផង​ដែរ​។​ លោក​បា​ន​​បន្ត​ថា ក្នុង​ឆ្នាំ ២០១៩ ចំនួន​អ្នក​ដំណើ​រ​​​មក​​ដល់​ និង​​​ចេញ​ដំណើរ​តាម​សាឡាង​​ជា​​​មធ្យម​មាន​ប្រមាណ ១៤៦.០០០ នាក់​ក្នុង​មួយ​សប្តាហ៍។ ចាប់តាំងពី​ប្រ​ទេ​ស​ឥ​ណ្ឌូ​ណេ​ស៊ី បា​ន​បើក​ដំណើរ​ការ​ការ​ធ្វើ​​ដំណើរ​ដោយ​គ្មានកា​រ​ដា​ក់​ឱ្យ​នៅ​ដា​ច់ពីគេ​ស​ម្រា​ប់​អ្ន​ក​ទេស​ចរ ដែល​បា​ន​ចា​ក់​វ៉ា​ក់​សាំ​ង​ពេ​ញ​លេ​ញពី​ប្រ​​ទេស​សិ​ង្ហ​បុ​រី​ទៅ​កា​ន់​ បាតាម និង​ប៊ីនតាន​ ​ចាប់ពីថ្ងៃទី ២៤​ ខែមករាមក ដែល​ចំនួន​អ្នកធ្វើ​ដំណើរ​មាន​​ប្រមាណ​ ៦០០​ នាក់​ក្នុង​មួយសប្តាហ៍​។

វេជ្ជបណ្ឌិត Windhu Purnomo អ្នកឯកទេសខា​ង​រោ​គរាតត្បាតនៅសកលវិទ្យាល័យ Airlangga នៅ​កោះ​ជ្វា​ បាន​និយាយ​ថា​ ករ​ណី​នៅ​ក្នុ​ង​ទី​ក្រុ​ង​ហ្សា​កាតា ដែល​ប​ង្កើ​ត​បា​ន​ស​មា​មា​ត្រ​ដ៏​សំ​ខា​ន់​នៃ​ចំនួន​សរុ​ប​ជា​តិ​ក៏​បា​នឆ្លងផុតកម្រិតកំពូល​ផ​ង​ដែរ​។

វេជ្ជ​បណ្ឌិត Windhu បានប្រាប់កាសែត The​ Straits Times បន្ត​ថា​៖ «​បច្ចុប្បន្ន​នេះ យើង​កំពុង​មើល​​​​ឃើញ​​និន្នាការ​ធ្លាក់​ចុះ​​រួ​ច​​ហើយ ប៉ុន្តែ​យើង​នៅ​តែ​ត្រូវ​សង្កេត​មើល​ថា​​​តើ​​​វា​នឹង​ស្រប​គ្នា​ដែរ​ ឬ​ ទេ​​ ឬ ​​បើ​វា​នៅ​តែ​មាន​កា​រ​​ប្រែ​ប្រួល​។ សង្ឃឹមថា​វានឹ​ង​​​មានភាពស៊ីសង្វាក់គ្នា បានផ្តល់​ឲ្យ​អ្ន​ក​ស្រុក​ហ្សា​កា​តា​ប្រ​កាន់​ខ្ជាប់​នូ​វ​ពិធី​សា​រ​សុ​ខ​ភា​ព​ដ៏តឹ​ង​រឹង​»។ រដ្ឋមន្ត្រីសុខាភិបាល Budi Sadikin កាលពីថ្ងៃ ច័ន្ទ ក៏​បា​ន​ច​ង្អុ​លប​​ង្ហា​ញពី​​និន្នា​កា​​រអំ​ណោយ​ផល​ផ្សេង​ទៀត​។​

លោក​​បាន​​​និ​យាយ​ថា​ ​ចំនួន​​អ្នក ​ដែ​ល​​សម្រា​ក​​ព្យាបាល​នៅ​​ម​ន្ទី​រពេទ្យ​នៅ​​មាន​​ច​ន្លោះ​​ពី ៣០ ទៅ ៤០ ភាគរយ​​ក្នុង​​អំ​ឡុ​ង​​​ពេ​ល​​​រលក​​ដែលតា​​​។ ជា​ង​ពា​ក់​ក​ណ្តា​ល​នៃ​អ្ន​ក​ស​ម្រា​ក​ព្យា​បា​លនៅ​មន្ទីរពេទ្យ ក៏​មាន​រោគ​សញ្ញា ​ឬ មា​​នរោគស​ញ្ញា​ស្រា​ល​ផ​ងដែរ​។

យ៉ាងណាមិញ ក៏​មាន​មតិ​មួយ​ចំនួន​បានលើក​ឡើង​ថា កា​របើក​ឱ្យ​មាន​ការធ្វើ​​​​​ដំ​ណើ​រដោយ​មិន​មាន​ចត្តាឡីស័ក​​ជោ​គជ័​យលុះ​ត្រា​តែ​ ការធ្វើតេស្តរហ័ស​ Antigen Rapid Test (ART) ដែលមានត​ម្លៃ​ថោក​ជាង​នេះ​។​

បច្ចុប្បន្ននេះ ប្រទេសឥណ្ឌូនេស៊ី តម្រូវឱ្យអ្នកទស្សនា ចាក់វ៉ាក់សាំង ២​ដងហើយ ត្រូវស្នាក់នៅ​ប្រ​ទេ​ស​សិ​ង្ហ​បុ​រី ​យ៉ា​ងហោចណាស់ចំនួន​ ១៤ ​ថ្ងៃ មុនពេលពួកគេមកដល់គោល​ដៅ​ទេស​ចរណ៍​នានា​។ ពួកគេក៏ត្រូវតែ​ធ្វើ​តេស្ត​លទ្ធផលតេស្ត PCR អវិជ្ជមានក្នុងរ​យៈពេល ៧២ ម៉ោង​នៃកា​រ​ចា​ក​ចេ​ញ​ពី​សិង្ហបុរី និងពេលម​ក​ដ​ល់​ប្រទេ​ស​ឥណ្ឌូ​នេស៊ី​។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner