លោក ចូ បៃដិន ព្រមានថា ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន គឺនៅតែមានលទ្ធភាពច្រើន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និយាយថា ការ វាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន គឺ “នៅតែមានលទ្ធភាពច្រើន” ហើយថា ប្រទេសទេសរបស់លោកបានត្រៀមលក្ខណៈ ដើម្បីចូលរួម ការទូតជាមួយរុស្ស៊ី និងសម្ព័ន្ធមិត្ត ព្រមទាំងដៃគូ ដើម្បីកែលម្អ ស្ថិរភាព និងសន្តិសុខនៅអឺរ៉ុបទាំងមូល។

នៅក្នុងសុន្ទរកថាដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិស្តីពីស្ថានភាពវិវឌ្ឍន៍នៅតាមព្រំដែនអ៊ុយក្រែន លោក បៃដិន បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះទង្វើបែបនេះ។ លោក បៃដិន បន្ថែមថា ឥឡូវនេះ រុស្ស៊ីបាន ប្រមូលផ្តុំកងទ័ពប្រមាណ ១៥ម៉ឺននាក់នៅព្រំដែនជាមួយអ៊ុយក្រែន។

យ៉ាងណាមិញ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំង មួយចំនួនបានដកខ្លួនចេញ។ ប៉ុន្តែលោក បៃដិន បាននិយាយថា សកម្មភាពនេះនៅមិនត្រូវបានផ្ទៀងផ្ទាត់នៅឡើយទេ។ លោក បៃដិន បញ្ជាក់ទៀតថា កងកម្លាំងរុស្ស៊ីចាកចេញគឺជាការល្អ ប៉ុន្តែ យើងមិនទាន់បានផ្ទៀងផ្ទាត់នៅឡើយនោះទេ… យើងមិនទាន់បាន ផ្ទៀងផ្ទាត់ថា អង្គភាពយោធារុស្ស៊ីកំពុងត្រឡប់ទៅមូលដ្ឋាន របស់ពួក គេវិញទេ… ជាការពិត អ្នកវិភាគរបស់យើងបង្ហាញថា ពួកគេនៅតែ ស្ថិត ក្នុងស្ថានភាពគំរាមកំហែងខ្លាំង។

ប្រធានាធិបតីអាមេរិករូបនេះបានសង្កត់ធ្ងន់ទៀតថា ប្រសិនបើរុស្ស៊ី ឈ្លានពានអ៊ុយក្រែននោះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបាន ត្រៀម ខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបជាមួយនឹងការដាក់ទណ្ឌកម្ម ដែលសំដៅ លើផ្នែកសេដ្ឋកិច្ច និងភាពឯកោពិភពលោក៕
ប្រភព៖ BBC ប្រែសម្រួលដោយៈឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner