របាយការណ៍៖ អង្គការណាតូ បានទទួលសំណើរបស់អ៊ុយក្រែន សម្រាប់ ជំនួយសង្គ្រោះបន្ទាន់អន្តរជាតិ ចំពេលមានភាពតាន តឹងជាមួយរុស្ស៊ី
ម៉ូស្គូ៖ ក្រុមសម្ព័ន្ធភាពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អង្គការណាតូបានទទួលសំណើពីប្រទេសអ៊ុយក្រែនសម្រាប់ជំនួយអន្តរជាតិ នៅក្នុងករណីនៃភាពអាសន្ននៃលក្ខណៈផ្សេងៗគ្នា ដែល អាច ប៉ះពាល់ដល់ជនស៊ីវិល។
សេវាសង្គ្រោះបន្ទាន់របស់រដ្ឋ នៃប្រទេសអ៊ុយក្រែន កំពុងរៀបចំ សម្រាប់ភាពអាសន្នទ្រង់ទ្រាយធំ នៃហេតុការណ៍ផ្សេងៗដែលអាច ប៉ះពាល់ដល់ជនស៊ីវិលរបស់ខ្លួនអនុលោមតាមនីតិវិធីដែលយោងនោះ មជ្ឈមណ្ឌលសម្របសម្រួលការឆ្លើយតបគ្រោះមហន្តរាយអឺរ៉ុប-អាត្លង់ទិក (EADRCC) បានទទួលសំណើសុំជំនួយអន្តរជាតិ ពីអ៊ុយក្រែន នៅថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ 2022។ EADRCC គឺជាយន្តការ ឆ្លើយតបបន្ទាន់ផ្នែកស៊ីវិលចម្បងរបស់អង្គការណាតូនៅក្នុងតំបន់អឺរ៉ុប-អាត្លង់ទិក។
បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ជេក ស៊ុលលីវេន កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះបានប្រាប់ សមាជិកសភាថា សហរដ្ឋអាមេរិកគ្រោងនឹងផ្តល់ការធានាឥណទាន ចំនួន ១ពាន់លានដុល្លារដល់អ៊ុយក្រែន។ អ៊ុយក្រែនគឺជាប្រទេស ក្រីក្រ បំផុតមួយនៅអឺរ៉ុប ហើយសេដ្ឋកិច្ចដែលញាំញីដោយ អំពើ ពុករលួយរបស់ខ្លួន បានទទួលរងពីភាពតានតឹងកាន់តែខ្លាំងឡើង ជុំវិញលទ្ធភាពនៃការឈ្លានពានពីរុស្ស៊ី។
ដោយឡែកក្រសួងការបរទេសរុស្សីបានបញ្ជាក់ថា គោលបំណង របស់ប្រទេសលោកខាងលិច ជុំវិញការចោទប្រកាន់រុស្ស៊ីលើការ ឈ្លានពាន អ៊ុយក្រែននៅថ្ងៃទី១៦ ខែកុម្ភៈនេះ គឺដើម្បីបង្កើត ការញុះញង់ ដោយបន្ថែមថា មូលដ្ឋានសម្រាប់ការអះអាងទាំងនោះ ត្រូវបានរៀបចំតាំងពីយូរយារណាស់មកហើយ ចាប់តាំងពីការចាប់ ផ្តើមនៃជម្លោះអ៊ុយក្រែន ពោលគឺដំណើរការយ៉ាងសកម្មដោយ សហរដ្ឋអាមេរិក៕ ប្រភព៖ Sputniknews ប្រែសម្រួលដោយៈឈឹម ទីណា



