ថៃនឹងប្តូរឈ្មោះរាជធានីរបស់ខ្លួន
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក ៖ ការិយាល័យរាជវង្សនៅប្រទេសថៃ (ORST) បានប្រកាសពីការផ្លាស់ប្តូរឈ្មោះផ្លូវការ រាជធានី ដោយប្តូរពីបាងកក ទៅ ក្រុងថេប ម៉ាហា ណាខន (Krung Thep Maha Nakhon)។ យ៉ាងណាក៏ដោយ ឈ្មោះបាងកកនៅតែត្រូវបានទទួលស្គាល់ដដែល។
គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី១៥ កុម្ភៈ បានអនុម័តសេចក្តីព្រាងច្បាប់មួយ ទាក់ទងនឹងការផ្លាស់ប្តូរឈ្មោះរាជធានីខេត្ត ខ្លះៗ ហើយសំណើនេះត្រូវបានការិយាល័យរាជវង្សផ្តល់ការអនុម័តហើយ ។
ឈ្មោះ ក្រុងថេប ម៉ាហា ណាខន (Krung Thep Maha Nakhon) ថ្មីនេះមានសពុលភាពបាន ទាល់តែត្រូវផ្តល់ឯកភាពពីគណៈកម្មការជាតិ ទទួលបន្ទុកកិច្ចការនេះទៀត ហើយគណៈរដ្ឋមន្ត្រីក៏បានស្នើឱ្យគណៈកម្មាធិការ ពិចារណាលើការសង្កេតបន្ថែម ពីក្រសួងការបរទេសផងដែរ ៕

លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ