កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៧ កុម្ភៈ

ភ្នំពេញ៖ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននឹង ប្រព្រឹត្ត ទៅនៅថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២២។ នេះបើតាមតាមការបញ្ជាក់ពីមន្ត្រី ក្រសួងការបរទេសកម្ពុជា មកកាន់បណ្ដាញព័ត៌មានអប្សរា AMG នៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ។ ប្រភពដដែលបានបញ្ជាក់ដែរថា សម្រាប់កិច្ចប្រជុំនៅព្រឹកថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២២នេះ គឺជាកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន ដើម្បីរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី១៧ ខែកុម្ភៈ ។

សូមជម្រាបថា គណៈប្រតិភូរដ្ឋមន្ត្រីការបរទេស ដែលអញ្ជើញចូលរួមប្រជុំដោយផ្ទាល់នៅកម្ពុជា រួមមាន៖
១- រដ្ឋមន្ត្រីការបរទេស នៃប្រទេសប្រ៊ុយណេដារូសាឡឹម
២- រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី
៣- រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌូណេស៊ី
៤- រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតឡាវ
៥- រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ
៦- រដ្ឋមន្ត្រីការបរទេស នៃប្រទេសហ្វីលីពីន ខណៈរដ្ឋមន្រ្តីផ្សេងទៀត ចូលរួមប្រជុំតាមអនឡាញ ។

ដោយឡែក ភាគីមីយ៉ាន់ម៉ាវិញ មិនបានបញ្ជូនតំណាង ដែលមិនមែនអ្នកនយោបាយចូលរួមទេ ទោះអាស៊ាន ចេញលិខិតអញ្ជើញក៏ដោយ ក្នុងគ្រាអាស៊ាន មិនអញ្ជើញរដ្ឋមន្រ្តីការបរទេស មីយ៉ាន់ម៉ា ៕ ដោយ ពលជ័យ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner