អធិការនគរបាលខណ្ឌទួលគោក បញ្ជាឱ្យកម្លាំងផ្នែកសណ្តាប់ធ្នាប់ ចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវលេខ២១៩ កែងផ្លូវ២២០ ក្នុងសង្កាត់ផ្សារដើមគរ

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានបញ្ជាឱ្យកម្លាំងផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដឹកនាំដោយលោកវរសេនីយ៍ទោ ប៊ុន ណាន អធិការរង ចុះរៀបចំសណ្តាប់ធ្នាប់ តាមផ្លូវលេខ២១៩ និងកែងផ្លូវ២២០ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ។

សម្រាប់លទ្ធផល ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានស្ទូចរថយន្តចំនួន ១គ្រឿង ដែលចតកន្លែងហាមចត និងចាក់សោររថយន្តចំនួន ១គ្រឿង យកមករក្សារទុកនៅអធិដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការអប់រំណែនាំ និងផាតពិន័យទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក ធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងយានដ្ឋានជួសជុលរថយន្តចំនួន ៥ទីតាំង នៅផ្លូវ២១៩ និងផ្លូវ២២០ ដែលតែងតែយកផ្លូវសាធារណៈចត និងជួសជុលរថយន្តលើទ្រូងផ្លូវ បង្កឱ្យមានការកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ៕ ដោយ ៖ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner