កីឡាករវាយកូនគោលឆ្នើម៤រូប បានក្លាយជាបេក្ខភាព ត្រៀមចូលរួមប្រកួត ស៊ីហ្គេម នៅវៀតណាម ក្នុងចំណោម៨រូប

សហព័ន្ធកីឡាវាយកូនហ្គូលកម្ពុជា បានរកឃើញកកីឡាករឆ្នើម៤រូប ក្នុងចំណោមកីឡាករ៨រូប តំណាងឲ្យកម្ពុជា ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម នាអំឡុងខែឧសភា ឆ្នាំ២០២២ខាងមុខ បន្ទាប់ពីធ្វើប្រកួតចំរាញ់រយៈពេល៣ថ្ងៃ នៅទីលានកីឡាវាយកូនគោល Garden City ចាប់ពីថ្ងៃទី១៤ដល់ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ។

លោកស្រី ហេង ស្រីពៅ សមាជិកប្រតិបត្តិសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានបញ្ជាក់ថា ការប្រកួតធ្វើតេស្តនេះ សហព័ន្ធធ្វើជារៀងរាល់៣ខែម្តង ស្វែងរកកីឡាករខ្លាំងរហូតសល់៨រូប និងបន្តប្រកួតចំរាញ់រកកីឡាករឆ្នើម៤រូបប៉ុណ្ណោះ ដើម្បីតំណាងឲ្យកម្ពុជាចូលរួមការប្រកួតកីឡាស៊ីហ្គេម នៅវៀតណាម ។ លោកស្រី បន្ថែមថា កីឡាករ៤រូប ដែលមិនជ្រើសរើសជាបេក្ខភាពក្រុមស៊ីហ្គេម នៅតែជាកីឡាករជម្រើសជាតិរបស់សហព័ន្ធ ត្រៀមហ្វឹកហាត់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ហើយត្រូវតែបង្កើនការហ្វឹកហាត់ជាកីឡាករបំរ៉ុង ដើម្បីត្រៀមជំនួសបេក្ខភាព៤នាក់ខាងលើ ប្រសិនបើមានករណីណាមួយកើតឡើងដោយយថាហេតុ មុនស៊ីហ្គេម នៅវៀតណាម ។

ក្រោយជាប់បេក្ខភាពជាកីឡាករតំណាងកម្ពុជា ត្រៀមស៊ីហ្គេម នៅវៀតណាម សេង វ៉ាន់សីហា ដែលទទួលបានពិន្ទុខ្ពស់ជាងគេ ក្នុងការប្រកួតរយៈពេល៣ថ្ងៃនេះ បានប្តេជ្ញាចិត្តថា នឹងបង្កើនការហ្វឹកហាត់ឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីដណ្តើមមេដាយជូនកម្ពុជា ព្រោះថា ឆ្នាំ២០២២នេះ ក្រុមជម្រើសជាតិ មានឱកាសទៅហ្វឹកហាត់បន្សាំខ្លួននៅទីលាន មុនស៊ីហ្គេម នៅប្រទេសវៀតណាមចាប់ផ្តើម ។

សូមបញ្ជាក់ថា សហព័ន្ធកីឡាវាយកូនហ្គូល បានធ្វើការប្រកួតរយៈពេល៣ថ្ងៃ ដើម្បីចំរាញ់ការរកកីឡាករឆ្នើម៤រូប តំណាងកម្ពុជាត្រៀមចូលរួមការប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ក្នុងចំណោម៨រូប ក្នុងក្រុមជម្រើសរើសជាតិ ជាលទ្ធផលកីឡាករ សេង វ៉ាន់សីហា លេខ១ , អ៊ឺម រាហ៊ុលលេខ២ , សរ សិទ្ធិ លេខ៣ និងកីឡាករ ពៅ ពេជ្រមេត្តា លេខ៤ ៕ អត្ថបទៈ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner