រដ្ឋបាលរាជធានីរំលឹក៖ ប្រជាពលរដ្ឋ និងអាជីវករផ្សារទាំងអស់ ក្នុងរាជធានីភ្នំពេញ បើមិនអនុវត្តន៍វិធានការរបស់ ក្រសួងសុខាភិបាលទេមិនអនុញ្ញាតឱ្យចេញ-ចូលក្នុងផ្សារឡើយ

ភ្នំពេញ៖ប្រជាពលរដ្ឋ និងអាជីវករផ្សារនានា ផ្សាររដ្ឋទាំង២៤ នៅរាជធានីភ្នំពេញ បើមិនអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ ក្រសួងសុខាភិបាលទេ អាជ្ញាធរផ្សារនីមួយៗ គឺមិនអនុញ្ញាតឱ្យចេញ-ចូលក្នុងផ្សារឡើយ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីមន្ដ្រីជំនាញ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។

មន្ដ្រីជំនាញរូបនោះ បានឱ្យដឹងថា ដោយយោងតាមស្ថានភាព កំណើននៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង បានរីករាលដាល ចូល ក្នុងសហគមន៍ សូមគណៈកម្មការផ្សារនានា ត្រូវបន្ដដាក់កម្លាំង សន្តិសុខនៅតាមច្រកចេញ-ចូល និងដាក់កន្លែងវាស់កំដៅ មានជែល ឬអាល់កុល សម្រាប់លាងដៃនៅតាមច្រកទាំងអស់ និងតម្រូវឱ្ យបងប្អូន ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករត្រូវបង្ហាញកាត ចាក់វ៉ាក់សាំង។ បើបងប្អូនប្រជាពលរដ្ឋ និងអាជីវករផ្សារ មិនបានបំពេញតាមលក្ខខណ្ឌការពារទប់ស្កាត់ជំងឺកូវីដ-១៩ ទៅតាមវិធានការ របស់ក្រសួងសុខាភិបាលទេ គឺមិនអនុញ្ញាតឱ្យ ចូលផ្សារឡើយ។

ដោយឡែក គណៈកម្មការផ្សារជម្ពូវ័នបានបញ្ជាក់ថា ចំពោះអ្នក ចេញ-ចូលផ្សារ ដាច់ខាតត្រូវតែអនុវត្តឱ្យ បាននូវវិធានការការ ពារជំងឺកូវីដ-១៩ឱ្យបានខ្ជាប់ខ្ជួន។ បើមិនអនុវត្តឱ្យបានខ្ជាប់ខ្ជួននូ វវិធានការរបស់ក្រសួងសុខាភិបាលទេ គឺគណៈកម្មការផ្សារ មិនអនុញ្ញាតឱ្យចូលក្នុងផ្សារឡើយ។ ការរឹតបន្តឹងលើកិច្ចការពារ ជំងឺរាតត្បាតនេះ គណៈកម្មការផ្សារ បានផ្សព្វផ្សាយតាម ឧឃោសនសព្ទជាប្រចាំនូវវិធានរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តន៍ ៣កុំ និង៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ៕ដោយៈ អួន ស្រីរុំ

អួន ស្រីរុំ
អួន ស្រីរុំ
ជាអ្នកយកព័ត៌មានជាតិ សម្រួលអត្ថបទព័ត៌មាន បញ្ជូលសម្លេង កាត់តសម្លេង និងផលិតបទយកការណ៍។ មានបទពិសោធន៍ច្រើនឆ្នាំ នៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ព្រមទាំងមានទំនាក់ទំនងល្អជាមួយក្រុមការងារផងដែរ។
ads banner
ads banner
ads banner