អ្នកឆ្លងកូវីដ១៩ នៅទូទាំងពិភពលោកកើនឡើងដល់ជាង ៤១៨លាននាក់និងអ្នកស្លាប់ជាងប្រាំលាននាក់
បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នក ឆ្លងជំងឺកូវីដ១៩( COVID-19) នៅទូទាំងពិភពលោក បានកើន ឡើងដល់ ៤១៨.១៦៣.០៣៧នាក់ហើយ។ ក្នុងនោះ អ្នកស្លាប់មាន ចំនួន ៥.៨៦៩.០០៣នាក់ និងជាសះស្បើយឡើងវិញ ៣៤១.៥១៧.១៣៨នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បាន បង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាព ស្រួចស្រាល់ចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ ដោយ សារជំងឺ COVID-19 ច្រើនជាងគេ។ អាមេរិក មានអ្នកឆ្លងជំងឺ កូវីដ ចំនួន ៧៩.៧៨៥.២៤១នាក់ ស្លាប់ចំនួន ៩៥២.៦០៣នាក់ និងជា សះស្បើយចំនួន ៥០.៨២១.០២០នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិ នៃអ្នក ឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤២.៧៥៤.៣១៥នាក់ ស្លាប់ចំនួន ៥១០.៤៤១នាក់ និងជា សះស្បើយ ៤១.៩១០.៩៨៤នាក់។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២៧.៨១២.២១០នាក់ ស្លាប់ ៦៤០.៨៦៨នាក់ និងជាសះស្បើយ ២៤.៥១៦.៥៩១នាក់ ៕ប្រភព៖ worldometers ប្រែសម្រួលដោយៈ ឈឹម ទីណា


