ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង ៤៤៤នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ៤៤៤នាក់ ក្នុងនោះករណីនាំចូលចំនួន ១៤នាក់ និងឆ្លងក្នុងសហគមន៍ ៤៣០នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន ២៨០នាក់ និងមិនមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ទេ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២៤,៧៨៧នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៩,៦៣៣នាក់, ស្លាប់សរុបចំនួន ៣,០១៥នាក់ ៕ ប្រភព ៖ ក្រសួងសុខាភិបាល

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner