លោក ចូ បៃដិន ព្រមានថាការគំរាមកំហែងនៃការ ឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែមានខ្ពស់បំផុត
ម៉ូស្គូ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពី ថ្ងៃព្រហស្បតិ៍ម្សិលមិញ ថ្លែងថា ការគំរាមកំហែងនៃការ ឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គឺនៅតែមានខ្ពស់បំផុត ប៉ុន្តែច្រកទ្វារដោះស្រាយផ្លូវការទូតក៏នៅតែបើកចំហរផងដែរ។
ថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមាន លោក បៃដិន បានបញ្ជាក់ថា រាល់ការបង្ហាញដែលយើងបានឃើញ គឺថាពួកគេ (កងទ័ពរុស្ស៊ី) បានត្រៀមខ្លួនចូលទៅក្នុង ប្រទេសអ៊ុយក្រែន ហើយវាយប្រហារអ៊ុយក្រែន។
នៅពេលសួរថាតើការគំរាមកំហែងនៃការលុកលុយរបស់រុស្ស៊ីមានកម្រិតខ្ពស់ប៉ុណ្ណានៅពេលនេះ លោក បៃដិន បានឆ្លើយ តប វិញថា “វាខ្ពស់ណាស់” ហើយថា ញាណរបស់ខ្ញុំប្រាប់ថា រឿងនេះនឹងកើតឡើងនៅប៉ុន្មានថ្ងៃខាងមុខទៀត។
ការកត់ សម្គាល់បែបនេះរបស់លោក ចូ បៃដិន បានកើតមាន ឡើងបន្ទាប់ពីរដ្ឋាភិបាលរុស្ស៊ីបានចោទប្រធានាធិបតីអាមេរិករូបនេះ អំពីការអុចអាលឱ្យមានភាពតានតឹង ហើយបានចេញ សារមួយយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោនមិនបានអើពើទៅ នឹងការទាមទារផ្នែកសន្តិសុខរបស់ទីក្រុងម៉ូស្គូឡើយ ហើយក៏ បានគំរាមកំហែងដាក់ទណ្ឌកម្មលើវិស័យអភិវឌ្ឍបច្ចេកវិទ្យាយោធារុស្ស៊ីថែមទៀត៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា




