ប្រមុខការពារជាតិអាមេរិកច្រានចោលការអះអាងរបស់រស្ស៊ីដែលថា កងទ័ពរបស់ពួកគេកំពុងដកថយ

ព្រុចសែល៖ រដ្ឋមន្ត្រីការពារជាតិណាតូបានចូលរួមជាមួយ មន្ត្រីលោកខាងលិចផ្សេងទៀតក្នុងការសាកសួរពីចេតនារបស់រុស្ស៊ីចំពោះអ៊ុយក្រែន។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ពួកគេបានបញ្ចប់កិច្ចប្រជុំរយៈពេលពីរថ្ងៃនៅទីក្រុងព្រុចសែល។

ទន្ទឹមនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយដ៍ អូស្ទីន បានច្រានចោលការអះអាងរបស់រុស្ស៊ីដែលថា កងទ័ពរបស់ ពួកគេកំពុងដកថយ។ លោកបាននិយាយថា រដ្ឋមន្ត្រីបាន ឃើញ ពួកគេ (កងទ័ពរុស្ស៊ី) ខិតទៅជិតព្រំដែនអ៊ុយក្រែន និងពង្រឹងការត្រៀមខ្លួនរបស់ពួកគេនៅតំបន់ដែនសមុទ្រខ្មៅ។ ក្រុមបំបែកខ្លួនដែលគាំទ្រដោយកងកម្លាំងរុស្ស៊ី និង អ៊ុយក្រែនបានបន្ថែមភាពតានតឹង។
ពួកគេបានដោះដូរការចោទប្រកាន់អំពីការបាញ់កាំភ្លើងធំឆ្លងកាត់ខ្សែបន្ទាត់បទឈប់បាញ់នៅភាគខាងកើតអ៊ុយក្រែន។ ជាមួយគ្នានោះ គ្រាប់កាំភ្លើងបានធ្លាក់ចំសាលាមត្តេយ្យ។

លោក អូស្ទីន បាននិយាយថា រុស្ស៊ីអាចនឹងធ្វើអ្វីមួយបែបនេះ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃជម្លោះយោធា។
ដោយឡែក អគ្គលេខាធិការអង្គការណាតូលោក ជែនស៍ ស្តូថែនប៊ឺក បាននិយាយថា រុស្ស៊ីកំពុងព្យាយាមបង្កើតលេស ដើម្បីបើកការវាយប្រហារមួយ។ ប៉ុន្តែលោកបាននិយាយថា សម្ព័ន្ធមិត្តណាតូនៅតែមិនច្បាស់លាស់អំពីចេតនារបស់រុស្ស៊ី៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner