អ្នកឆ្លងកូវីដ១៩ នៅទូទាំងពិភពលោកកើនឡើងដល់ជាង៤២០លាននាក់ និងជាសះស្បើយជាង៣៤៤លាននាក់
បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ កូវីដ១៩(COVID-19 នៅទូទាំងពិភព លោក បានកើនឡើងដល់ ៤២០.២៦២.៦៥០នាក។ ក្នុង នោះអ្នកស្លាប់មានចំនួន ៥.៨៨១,.៣៧៦នាក់ និងជា សះស្បើយ ឡើងវិញ ៣៤៤.០៣០.៥១៤នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមាន សភាពស្រួចស្រាល់ចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមាន ចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនម អ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៧៩.៩១៥.៧៣៤នាក់ ស្លាប់ចំនួន ៩៥៥.៤៩៧នាក់ និងជាសះស្បើយចំនួន ៥១.០១៩.៣១៥នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤២.៧៧៩.០២២នាក់ ស្លាប់ចំនួន ៥១០.៩៣៧នាក់ និងជាសះស្បើយ ៤១.៩៦៦. ៧២២នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២៧.៩៤១។៤៧៦នាក់ ស្លាប់ ៦៤១.៩៩៧នាក់ និងជាសះស្បើយ ២៤.៧០៨.៤៨៤នាក់ ៕ ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា