ក្រុមហ៊ុន TONTOTON ជួយដំណោះស្រាយសហគមន៍បែប ច្នៃប្រឌិត បានលុបបំបាត់ កាកសំណល់ប្លាស្ទិកប្រមាណ ១៨០ តោននៅកម្ពុជា

ព្រះសីហនុ ៖ ក្រុមហ៊ុន TONTOTON ក្នុងការបង្កើត ដំណោះស្រាយសហគមន៍បែបច្នៃប្រឌិត ដែលមាន សមត្ថភាព អាចលុបបំបាត់សំណល់ ប្លាស្ទិករាប់ពាន់តោន ពីបរិស្ថានធម្មជាតិ ដែលមិនអាចកែច្នៃឡើងវិញបាន ក្រោយ ពេលប្រើប្រាស់រួចហើយរារាំងវាមិនឱ្យហូរចូលទៅដល់សមុទ្រ។

ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការសម្អាត យុទ្ធនាការ អប់រំ និងលើកកម្ពស់ការយល់ដឹងបែបបរិយាប័ន្នត្រូវ បាន រៀប ចំឡើង តាម រយៈការប្រជុំតាមភូមិ និងសាលារៀន ការជួបជុំសង្គមរបស់ក្រុមអ្នកប្រមូលសំរាម ការចែកចាយ ផ្ទាំងរូបភាព និងខិត្តប័ណ្ណផ្សព្វផ្សាយ ក៏ដូចជាការដាក់រូប សញ្ញាដែលមានភាពទាក់ទាញនៅតាមដងទង់ជាតិ និងស្ទីគ័រតំណាងឱ្យទឹកដីស្អាតដែលមានពណ៌បៃតងខៀវដិតច្បាស់។

លោក Barak Ekhstein ដែលជាស្ថាបនិក និង នាយក ប្រតិបត្តិ ក្រុមហ៊ុន TONTOTON បានមានប្រសាសន៍ ថា «ភាពម្ចាស់ការនៅ ក្នុង សហគមន៍ គឺជាគន្លឹះជោគជ័យ នៃគម្រោងរបស់យើង។ វាជារឿងសំខាន់ណាស់ ដែល អ្នកភូមិជាអ្នកមើលការខុសត្រូវដោយផ្ទាល់ក្នុងការថែរក្សាបរិស្ថានរបស់ពួកគេឱ្យបានស្អាតហើយយល់ដឹងពីសារៈប្រយោជន៍ និងមានឧបករណ៍ត្រឹមត្រូវ ក៏ដូចជាការលើកទឹកចិត្ត ដើម្បីធានានាបាននូវបរិស្ថានប្រកបដោយនិរន្តរភាព»។

លោកបានបន្ថែមថា ៖ « តាមរយៈហេតុផលនេះ យើង បាន បង្កើត ប្រព័ន្ធ មួយ ដែលសំឡេង និងសកម្មភាព របស់ អ្នក រាល់ គ្នា ត្រូវ បានគិតគូរពិចារណា ដោយសារ យើង មិន អាចធ្វើ វា តែ ម្នាក់ ឯង បានទេ» ។

ដោយបានមើលឃើញពី ភាពជោគជ័យនៃគម្រោង នៅ ក្នុងប្រទេសវៀតណាម ក៏ដូចជានៅក្នុងប្រទេសកម្ពុជា នាពេលនេះ កម្មវិធីឥណទានប្លាស្ទិក TONTOTON ដែលបានចាប់ផ្តើមធ្វើការប្រមូល និងសម្អាតនៅតាមភូមិ ចំនួនបី ក្នុងក្រុងព្រះសីហនុ លើ កាកសំណល់ប្លាស្ទិក ប្រមាណ១៨០តោនក្នុងរយៈពេលបីខែដំបូងនៃកិច្ចប្រតិបត្តិការ នឹងធ្វើការបង្ហាញពីភាពជោគជ័យនៃសកម្មភាព និង ធ្វើបទបង្ហាញពីផែនការរួមនៃការតភ្ជាប់គ្នារវាងភូមិ និង សហគមន៍ក្រោមគោលដៅរួមមួយហោថា «ឆ្នេរ សមុទ្រ គ្មានប្លាស្ទិក» តាមរយៈកម្ម វិធី សម្ពោធឱ្យដំណើរ ការដែលបាន ប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ។

ក្រោមប្រធានបទ «សន្និសីទសម្ពោធដាក់ឱ្យដំណើរការ ដំណោះស្រាយ សហគមន៍ដើម្បីឆ្នេរសមុទ្រគ្មានប្លាស្ទិក”» ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងរួមគ្នារវាងក្រសួងបរិស្ថាន រដ្ឋាភិបាលខេត្តព្រះសីហនុ ស្ថានទូតជប៉ុន កម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) អង្គការ UN-Habitat អង្គការ Global Plastic Action Partnership ក្រុមហ៊ុន ClimeCo ដែលជាក្រុមហ៊ុនឧបត្ថម្ភគាំទ្រ ក្រុមហ៊ុន Chip Mong Insee ជាក្រុមហ៊ុនដៃគូដំណោះស្រាយ បណ្តា អង្គការ ក្រៅ រដ្ឋាភិបាល ក្រុមហ៊ុនឯកជន ដៃគូ ប្រព័ន្ធ ផ្សព្វផ្សាយនានា និងជាពិសេសសមាជិកសហគមន៍។

លោក Kristin Hughes អង្គការ Global Plastic Action Partnership (GPAP) បាននិយាយថា ៖ «ជាផ្នែកមួយ នៃសកម្មភាព របស់ GPAP យើងទទួលស្គាល់ការច្នៃប្រឌិត ថាជាកត្តាជំរុញដ៏សំខាន់ក្នុងការដោះស្រាយការបំពុលប្លាស្ទិក។ តាមរយៈបណ្តាញច្នៃប្រឌិតប្លាស្ទិកសកលរបស់យើង យើងមានការប្តេជ្ញាចិត្ត និងរំភើបក្នុងការធ្វើការជាមួយអ្នកច្នៃ ប្រឌិតដែលតែងបំផុសគំនិតច្នៃប្រឌិត ល្អៗ ដូច ជា TONTOTON ដែលកំពុងបង្កើតដំណោះស្រាយប្រកប ដោយប្រសិទ្ធភាពទាំងក្នុងកម្រិតជាតិ និងសកលលោក ផង ដែរ » ៕ ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner