ក្រសួងការបរទេសវៀតណាម បញ្ជាក់ពីស្ថានភាពសុខភាព លោករដ្ឋមន្ត្រីការបរទេស

ហាណូយ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម Vietnamnews បានចេញផ្សាយបញ្ជាក់ពីស្ថានភាព របស់ រដ្ឋមន្ត្រីការទេសវៀតណាម ប៊ូយ ថាញ់សឺន (Bùi Thanh Sơn) ដែលបានឆ្លងកូវីដ១៩ ដោយបញ្ជាក់ថា លោកគឺជា មន្ត្រីជាន់ខ្ពស់ទី១របស់វៀតណាមដែលឆ្លងជំងឺនេះ។

អ្នកនាំពាក្យការបរទេសការបរទេសវៀតណាម ឡេ ធីធូ ហាង (Lê Thị thu Hằng) បាននិយាយថា ក្រោយបញ្ចប់ បេសកកម្មនៅក្រៅប្រទេស លោករដ្ឋមន្ត្រីបានត្រលប់ ទៅវៀតណាមវិញ និងដាក់ឲ្យនៅដាច់ដោយឡែកតាម វេជ្ជបញ្ជា ប៉ុន្តែស្ថានភាពសុខភាពរបស់លោកគឺធម្មតាទេ។

ប្រភពថា នេះគឺលើកទី១ហើយ ដែលមន្ត្រីជាន់ខ្ពស់របស់ វៀតណាមត្រូវបានប្រកាសថា មានវិជ្ជមានកូវីដ១៩៕ ប្រែសម្រួលដោយៈ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner