ដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូស្កុបពីសេរីឆ្នាំ២០២០បានសម្រេច នៅខណ្ឌពោធិ៍សែនជ័យ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានក្រុមជនសង្ស័យដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូម៉ាកហុងដាស្កុបពីស៊េរីឆ្នាំ២០២០យកទៅបាត់ ។    ហេតុការណ៍ភ្ជង់ប្លន់យ៉ាងសាហាវខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០១៩ ស្ថិតនៅចំនុចផ្លូវលំ ម្តុំលក់ទឹកត្នោតជូ ក្នុងភូមិទួលពង្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ស្ត្រីរងគ្រោះមានឈ្មោះ ឡាយ ពៅ អាយុ៣៨ឆ្នាំមុខរបរលក់កាហ្វេស្នាក់នៅម្តុំកើតហេតុខាងលើ ជិះម៉ូតូម៉ាក ស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1HI – 5464 ត្រូវចោរភ្ជង់ប្លន់យកទៅបាត់ ។

តាមសម្តីស្ត្រីរងគ្រោះខាងលើបានរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា រូបគាត់សោកស្តាយម៉ូតូដែលទើប និងទិញមកបានមួយសប្តាហ៍ និងទើបយកទៅកិបស្លាកលេខកាលពីម្សិលមិញនេះ ហើយមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូយកបាយទៅឲ្យម្តាយរបស់គាត់នៅម្តុំបន្ទាយរថពាសដែកទួលពង្រ លុះត្រលប់មកវិញក៏មានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងតាមក្រោយគាត់រហូតដល់ផ្លូវស្ងាត់ជនសង្ស័យម្នាក់បានធ្វើសកម្មភាព ដកកាំភ្លើងខ្លីពុំស្គាល់ម៉ាកតំរង់ភ្ជង់ប្លន់គាត់ហើយក៏បាននាំគ្នាយកម៉ូតូជិះគេចខ្លួនបាត់។

ក្រោយពេលកើតហេតុ ទើបឃើញកម្លាំងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុហើយ ក៏បានដឹកស្ត្រីរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner