ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក ឡូ ភារុម្យ អធិការរងទទួលផ្នែកបទល្មើសគ្រឿងញៀន ខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា មានជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ក្បាលកោះ ធ្វើការឃាត់ខ្លួននៅមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ពីបទ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

ក្នុងរបាយរបស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ឮ វណ្ណា  ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ រៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ភ្នំពេញ។ ចំណែកដកហូតបានវត្ថុតាងមាន ៖
-ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់តូច។
– ម៉ូតូ ០១គ្រឿងម៉ាក Suzuki viva ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1B-0911 លេខតួ-លេខម៉ាស៊ីន 147252។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner