ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត គាំទ្រ​សំណើ​របស់​អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​ក្នុងការ​សម្លឹងមើល​លទ្ធភាព​នៃ​ការពង្រីក​វិសាលភាព​នៃ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​

​ភ្នំពេញ​: ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​គណៈប្រតិភូ​កងទ័ពជើងគោក​កម្ពុជា បាន​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម មីយ៉ាកេ ស៊ីហ្គោ(Miyake Shingo) អនុរដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ជប៉ុនកាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២២​។

​ឧត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​គណៈប្រតិភូ​កងទ័ពជើងគោក​កម្ពុជា បាន​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម មីយ៉ាកេ ស៊ីហ្គោ(Miyake Shingo) អនុរដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ជប៉ុនកាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២២

​ប្រភពបញ្ជាក់ថា ក្នុងសវនាការនេះឯកឧត្តមអនុរដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភមកកាន់​ប្រទេស​ជប៉ុន​។ ទន្ទឹមនឹងនេះឯកឧត្តម មាន​ការ​ជឿជាក់ថា នាពេល​ខាងមុខនេះ ចំណងមិត្តភាព សាមគ្គីភាព​នៃ​ប្រទេស​ទាំងពីរ នឹង​កាន់តែរឹងមាំ និង​ស៊ីជម្រៅថែមទៀត ជាពិសេស​ការ​ជំរុញ​អ្នកវិនិយោគ​ជប៉ុន​មក​កម្ពុជា​។​

​ចំណែកឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​អរគុណ​ចំពោះ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ដែល​បានផ្តល់​ជូន​គណៈប្រតិភូ​កងទ័ពជើងគោក​កម្ពុជា និង​អរគុណរដ្ឋាភិបាល កងកម្លាំង​ស្វ័យការពារ និង​ប្រជាជន​ជប៉ុន ដែល​តែងតែ​រក្សា​ចំណង មិត្តភាព ល្អ​ជាមួយ​កម្ពុជា​ជាប់​រហូតមក​។ ឯកឧត្តម ក៏បាន​គាំទ្រ​ចំពោះ​សកម្មភាព​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា ដោយ​ក្រុមហ៊ុន​តែង​បាន​គោរព​ច្បាប់ និង​អនុវត្ត​ការលើកកម្ពស់​លក្ខខណ្ឌ​ការងារ​សម្រាប់​កម្មករ​និយោជិត​បាន​យ៉ាង​ល្អប្រសើរ​។​

​ក្នុងជំនួប​នេះ​ភាគី​ទាំង​ពីរបាន​ព្រមព្រៀង​ក្នុងការ​សិក្សា​លើ​លទ្ធភាព​ក្នុងការ​ពង្រីក​វិសាលភាព​នៃ កិច្ច សហ ប្រតិបត្តិការ​លើ​វិស័យ​នានា​បន្ថែមទៀត ដើម្បី​បង្កើន​ឱ្យមាន​សកម្មភាពទំនាក់ទំនងកាន់តែខ្លាំងក្លាទ្បើង​៕ ដោយ​: ពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner