ប្រធានាធិបតីប្រទេសស្វី ឆ្លងជំងឺកូវីដ-១៩
ហ៊្សូរីក៖ ប្រធានាធិបតីនៃប្រទេសស្វីស គឺលោក អ៊ីកណាហ្ស៉ីអូ កាស្ស៉ីស (Ignazio Cassis) បានធ្វើតេស្តឃើញវិជ្ជមាន COVID-19 មុនពេលដែលលោក ត្រូវចូលរួមសន្និសីទសន្តិសុខ ទីក្រុងមូនិច( Munich )ក្នុងសប្តាហ៍នេះ។
រដ្ឋាភិបាលស្វីសបានឱ្យដឹង ក្នុងសេចក្តីថ្លែងការណ៍ថា លោក ប្រធានាធិបតី បានធ្វើតេស្ត PCR ដើម្បីត្រៀមសម្រាប់ការអញ្ជើញ ទៅ ចូលរួមសន្និសីទសន្តិសុខទីក្រុង មូនិច នៅឯប្រទេសអាល្លឺម៉ង់ ក៏ឃើញមានផ្ទុក ហើយលោកបានចាប់អនុវត្តវិធានការចត្តាឡីស័ក ភ្លាមៗ ដូច្នេះហើយ លោកប្រធានាធិបតីស្វីស មិនអាចចូលរួម សន្និសីទ Munich ឬព្រឹត្តិការណ៍ដទៃទៀតនោះទេ។
គួរបញ្ជាក់ថា ប្រទេសស្វីសទើបតែបានចាប់ផ្តើម លុបចោលវិធានការ ភាគច្រើន ដែលកន្លងមកត្រូវបានដាក់ចេញ ដើម្បីគ្រប់គ្រងការឆ្លង រាល ដាល COVID-19 ៕ ប្រែសម្រួលដោយៈ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ