រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូន កុមារ អាយុចាប់ពី ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកុម្ភៈនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលជាមាតាបិតា-អាណាព្យាបាល អ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ ព្រមទាំងសាធារណជនទាំងអស់ឲ្យបានជ្រាបថា យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ យុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ និងកុមារដែលមានអាយុចាប់ពី ០៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ សម្រេចបាន ១០០% នៃផែនការកំណត់ ហើយកំពុងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ “ដូសទី៣ ឬដូសជំរុញ” ជូន កុមារ-យុវវ័យ ដែលមានអាយុចាប់ពី ១២ ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញផងដែរ។

យ៉ាងណាមិញ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ប៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ បានដាក់ចេញនូវ យុទ្ធនាការ ចាក់វ៉ាក់សាំងដល់កុមារដែលមានអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ តាមរយៈការបង្កើនការគ្របដណ្តប់នៃវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដើម្បីបញ្ចៀសហានិភ័យនានាដែលអាចកើតមានឡើងដោយការគំរាមកំហែងនៃមេរោគកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង (Omicron) ។

ក្នុងន័យនេះ និងដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វក-១៩) ក្នុងនាមអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង រាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នឹងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន ជូនកុមារ ដែលមានអាយុចាប់ពី ០៣ ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ដូសទី១ ចាប់ផ្តើមពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២២ និងសម្រាប់ដូសទី២ ចាប់ផ្តើមពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ រៀងរាល់ម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង ១៧០០នាទីរសៀល ដែលគម្លាតរវាងដូសទី១ និងដូសទី២ មានរយៈពេល២៨ថ្ងៃ តាមរយៈការអញ្ជើញ និង ទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដែលមានទីតាំងដែលបានកំណត់ជូនក្នុងឧបសម្ព័ន្ធនៃសេចក្តីជូនដំណឹងនេះ ៕ ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner