លោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំជាមួយសម្ព័ន្ធមិត្ត សំខាន់ៗនៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីវិបត្តិអ៊ុយក្រែន

វ៉ាស៊ីនតោន៖ ការិយាល័យនាយករដ្ឋមន្ត្រីកាណាដាបាន និយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំជាមួយសម្ព័ន្ធមិត្តសំខាន់ៗ នៅថ្ងៃ សុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីពិភាក្សាអំពីការវិវត្ត ចុងក្រោយ នៃវិបត្តិអ៊ុយក្រែន និងរុស្ស៊ី។

នាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូដូ ក៏នឹងចូលរួមក្នុង កិច្ចប្រជុំដែល រៀបចំឡើងដោយលោក ចូ បៃដិន ជាមួយមេដឹកនាំ នៃប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ រូម៉ានី អង់គ្លេស សហភាព អឺរ៉ុប និងអង្គការណាតូ ដើម្បីពិភាក្សាជុំវិញវិបត្តិអ៊ុយក្រែន។ នេះបើតាមការិយាល័យនាយករដ្ឋមន្រ្តីកាណាដានៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។

កិច្ចប្រជុំនេះនឹងធ្វើឡើងចំពេលមានរបាយការណ៍អំពីការបាញ់ផ្លោងនៅក្នុងតំបន់ជម្លោះ ដុនបាស់ (Donbas)។ នៅព្រឹកថ្ងៃដដែលនេះ របបផ្តាច់ការនៅតំបន់ ដូណេត (Donetsk) និងលូហាន (Luhansk) បាននិយាយថា កងកម្លាំងប្រដាប់ អាវុធ អ៊ុយក្រែនបានបើកការបាញ់ប្រហារលើទីតាំងរបស់ពួកគេ ខណៈកងកម្លាំងសន្តិសុខអ៊ុយក្រែនក៏បានរាយការណ៍ពីការកើនឡើងយ៉ាងខ្លាំង នៃចំនួនការរំលោភបទឈប់បាញ់នៅតំបន់ ដុនបាស់៕

ប្រភព៖ Sputniknews ប្រែសម្រួលដោយៈ ឈឹម ទីណា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner