គតិអប់រំ៖ មានតែម្តាយពិតប្រាកដទេ ដែលហ៊ានលះបង់អ្វីៗគ្រប់បែបយ៉ាងដើម្បីកូន

អត្ថបទដោយ៖
AMS OneMinute

កាលពីព្រេងនាយ មានស្ត្រីពីរនាក់ឈ្លោះដណ្តើមកូនគ្នា។ ស្ត្រីទាំងពីរសុទ្ធតែអះអាងថាក្មេងនោះជាកូនរបស់ខ្លួន។ ឈ្លោះគ្នាមិនដាច់ស្រេចក៏ប្តឹងទៅតុលាការ។ ទទួលពាក្យបណ្តឹងហើយ ចៅក្រមសម្រេចថាត្រូវកាត់ក្មេងនោះជាពីរកំណាត់ឱ្យស្ត្រីទាំងពីរម្នាក់មួយកំណាត់ ហើយសួរស្ត្រីទាំងពីរថាព្រមទេ? ស្ត្រីម្នាក់បានឆ្លើយថាព្រម រីឯស្ត្រីម្នាក់ទៀតសុខចិត្តចុះចាញ់ដោយព្រមប្រគល់ក្មេងនោះឱ្យទៅស្ត្រីដែលចង់កាត់កូនចែកគ្នានោះ។

ទីបញ្ចប់ ចៅក្រមក៏សម្រេចសេចក្តីដោយប្រគល់កូនឱ្យទៅស្ត្រីដែលសុខចិត្តចុះចាញ់នោះ ដោយនិយាយថា “អ្នកគឺជាម្តាយក្មេងពិតប្រាកដ រីឯស្ត្រីដែលយល់ព្រមឱ្យកាត់កូនចែកគ្នានោះជាម្តាយក្លែងក្លាយ។”

គតិអប់រំ៖ មានតែម្តាយពិតប្រាកដទេ ដែលហ៊ានលះបង់អ្វីៗគ្រប់បែបយ៉ាងដើម្បីកូន មានតែម្ចាស់ទ្រព្យពិតប្រាកដទេ ដែលស្តាយស្រណោះកេរមរតកដូនតារបស់ខ្លួន។ គ្មានជនបរទេសណាគេមានចិត្តទៅស្រឡាញ់ ឬថែរក្សាកេរដំណែលដូនតាយើងនោះទេ។ បើយើងជាម្ចាស់កេរមិនចេះខ្វល់ គេមានតែចង់បំផ្លាញ។

✍🏽-គិន ភា
📷-អង្គរ ១៩៣២ (via 963 classic)

ads banner