រុស្ស៊ីថ្កោលទោសសុន្ទរកថា របស់សហរដ្ឋអាមេរិក នៅអ.ស.ប. និងថា ជា «គ្រោះថ្នាក់»
ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ វើស៊ីននីន កាលពី ថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថ្លែងថា សេណារីយ៉ូយោធាដែលដាក់ចេញ ដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន គឺ”គួរឱ្យ សោក ស្តាយ និងគ្រោះថ្នាក់” ។
នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ស្តីពីភាពតានតឹងអ៊ុយក្រែន លោក ប្លីងគែន បានបង្ហាញពីរបៀប ដែលទីក្រុងវ៉ាស៊ីនតោនជឿថា រុស្ស៊ីនឹងស្វែងរកការបង្កើតលេស ដើម្បីឈ្លានពានអ៊ុយក្រែន ដោយព្រមានថា ទីក្រុងម៉ូស្គូកំពុងរៀបចំ ចាត់វិធានការយោធាបែបនេះនៅក្នុងថ្ងៃខាងមុខ។
ជាការឆ្លើយតបនោះ លោក វើស៊ីននីន បាននិយាយថា ការពិភាក្សា របស់លោក ប្លីងគែន គឺ “គ្រោះថ្នាក់” ហើយការអះអាងថា រុស្ស៊ី គ្រោងនឹង “ឈ្លានពាន” អ៊ុយក្រែន គឺ “គ្មានមូលដ្ឋាន” ដោយ បន្ថែម ថា ទាហានរុស្ស៊ីមួយចំនួនបាននិងកំពុងដកថយពីព្រំដែនរួចហើយ បន្ទាប់ពីបញ្ចប់សមយុទ្ធ។ លោក វើស៊ីននីន បានកត់សម្គាល់ដូច្នេះថា យើងបានត្រៀមខ្លួន រួចរាល់ហើយ… សម្រាប់ការសន្ទនាដ៏ពិតប្រាកដ… មិនមែនការ សន្ទនាក្លែងបន្លំនោះទេ។
នៅក្នុងកិច្ចប្រជុំដដែលនេះ លោក វើស៊ីននីន ក៏បានស្តីបន្ទោស ស្ថានភាពបច្ចុប្បន្នលើការចោទប្រកាន់របស់ទីក្រុងគៀវ ចំពោះការ រំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ទីក្រុង Minsk ឆ្នាំ 2015 ដែលមានបំណងនាំយកសន្តិភាពដល់តំបន់ ដុនបាស់ (Donbass) ។ លោក វើស៊ីននីន បានប្រាប់ក្រុមប្រឹក្សាថា អ៊ុយក្រែនរឹងរូស និង បដិសេធមិនអនុវត្តបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀង Minsk៕
ប្រភព៖ CGTN ប្រែសម្រួលដោយៈ ឈឹម ទីណា