ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ សមត្ថកិច្ច បានត្រួតពិនិត្យ និងផាកពិន័យយានយន្ត ៦៨០គ្រឿង

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ឱ្យដឹងថា នគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៦៨០គ្រឿងទៀត នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងនោះមានម៉ូតូ ៤៥២គ្រឿង និងរថយន្ត ២២៨គ្រឿង។ គិតថ្ងៃទី១៨ ខែកុម្ភៈ ក្នុងឆ្នាំ២០២២ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៣១,៤៦៣គ្រឿង ក្នុងនោះមានម៉ូតូ ២៣,៦៨៩គ្រឿង និងរថយន្តគ្រប់ប្រភេទ ៧,៧៧៤គ្រឿង។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បន្តថា បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ទូរស័ព្ទ ស្លាកលេខ បត់ជែង និងល្មើសសញ្ញាជាដើម។ ដោយឡែក រថយន្តល្មើសល្បឿន ល្មើសសញ្ញា អត់ប័ណ្ណបើកបរ អត់ស្លាកលេខ លើសចំណុះ ស្រវឹង ខ្សែក្រវ៉ាត់ ទូរស័ព្ទ ស្រវឹង ឆៀក និងអាជីវកម្មជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តទៀតថា សម្រាប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា ក៏បានកើតឡើងចំនួន ១០លើក ក្នុងនោះស្លាប់ចំនួន ០៥នាក់ របួស ១៤នាក់ (របួសធ្ងន់ ១៣នាក់)។ រយៈពេល៤៩ថ្ងៃនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៥១៣លើក បណ្ដាលឱ្យមនុស្សស្លាប់ ២៩១នាក់ របួស ៧០៦នាក់ (របួសធ្ងន់ ៤៦១នាក់)៕ ដោយ៖ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner