សមាជិកសមាជិកា អតីតគណបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ធំ ៨៣២នាក់ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

កំពង់ធំ ៖ អ្នកឧញ៉ាលោកគ្រូមា លី សាម៉េត តំណាងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា មកពីអតីតគណបក្សសង្គ្រោះជាតិ ក្នុងខេត្តកំពង់ធំចំនួន ៨៣២នាក់ មកពីស្រុកចំនួន៤ គឺ ស្រុកស្ទោង ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់និងក្រុងស្ទឹងសែន បានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាជាមួយក្តីរំពឹងបានរួមចំណែកកសាងសង្គមកម្ពុជា ឲ្យកាន់តែប្រសើរឡើងថែមទៀតក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។

អ្នកឧញ៉ាលោកគ្រូមា លី សាម៉េត ថ្លែងថា ជំនួសមុខឲ្យសម្ដេចតេជោ ហ៊ុន សែន សូមថ្លែងអំណរអរគុណចំពោះបងប្អូនកូនក្មួយជាទីគោរពស្រលាញ់ ដែលបានមករួមរស់ជាមួយគណបក្យប្រជាជនកម្ពុជា បើទោះបីក្រុមប្រឆាំងប្រឹងប្រែងបង្កភាពវឹកវរ និងចលាចលយ៉ាងណាក្តី តែភាពខ្លាំងនៃការដឹកនាំរបស់សម្តេចតេជោ បានបន្តកម្ចាយក្រុមទុច្ចរិតទាំងនោះ រក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ។ អ្នកឧកញ៉ា ក៏បានអំពាវនាវដល់សមាជិកបក្សទាំងចាស់និងថ្មីត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឲ្យបានដាច់ខាតដោយមិនត្រូវឲ្យជនអគតិណាមួយមកបំផ្លាញបានឡើយ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពង់ធំ ផងដែរ ហើយក្នុងឱកាសនោះ អ្នកឧញ៉ាលោកគ្រូមា លី សាម៉េត និងក្រុមការងារក៏បានផ្តល់ជូនថវិកាដល់អ្នកចូលរួមមួយចំនួនផងដែរ ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner