រថយន្តកុងតឺន័របុកម៉ូតូគុប ពីក្រោយ កិនបុរសវ័យចំណាស់ម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់គួរឲ្យអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូសុខៗត្រូវរថយន្តកុងតឺន័របុក រួចកិនចំក្បាល កាលពីវេលាម៉ោង ៦និង៥០នាទីយប់ថ្ងៃសុក្រទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រ ក្បាលពណ៌ខៀវមិនចាំផ្លាកលេខធ្វើដំណើរទិសដៅ ពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកម៉ូតូគុបជ្រុងពណ៌ទឹកប៊ិច ពាក់ផ្លាកលេខ-ឃ-0348-ភ-ព-1 ជិះដោយបុរសវ័យចំណាស់ស្របគ្នា នៅខាងមុខ ក៏ជ្រុលទៅបុកពីក្រោយបណ្ដាលឲ្យម៉ូតូខ្ទាតទៅចិញ្ចើមផ្លូវ ឯមនុស្សខ្ទាតចូលកង់រថយន្តកិនស្លាប់ គួរឲ្យរន្ធត់ ចំណែករថយន្តបន្ថែមល្បឿនបើកគេចបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានទាក់ទងបន្តទៅសមត្ថកិច្ចជំនាញខណ្ឌចុះមកពិនិត្យកន្លែងកើតហេតុរួចធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកវត្ថុតាងម៉ូតូរងគ្រោះត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រង់ចាំសមត្ថកិច្ចស្រាវជ្រាវរករថយន្តបង្កឲ្យចូលខ្លួនមកដោះស្រាយតាមច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner