ម្ចាស់សិប្បកម្មកែច្នៃឈើអត់ច្បាប់មួយកន្លែង បែជាម្ចាស់ហ៊ានរារាំងការងារសមត្ថកិច្ច ខណៈពេលកម្លាំងចម្រុះចុះបង្ក្រាប

អត្ថបទដោយ៖
Kien Sereyvuth

ព្រះវិហារ៖ ទីតាំងសិប្បកម្មកែច្នៃឈើអត់ច្បាប់មួយកន្លែង ត្រូវបានគេស្គាល់ម្ចាស់ជាឈ្មួញឈេីដុះស្លែ ឈ្មោះកែវ កន្និថា (ហៅយាយប៉ិច) មានទីតាំងស្ថិតក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ហើយទីតាំងសិប្បកម្មកែច្នៃឈើអត់ច្បាប់របស់ឈ្មួញឈេីខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាប នៅវេលាម៉ោង៣និ៤៥នាទីថ្ងៃទី២៦ ខែវិច្ចិការម្សិលមិញ ក៏ប៉ុន្តែអ្វីដែលមិននឹកស្មានដល់ នៅខណៈពេលដែលកម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាបទៅលើទីតាំងសិប្បកម្មអត់ច្បាប់នោះ ម្ចាស់សិប្បកម្មឈ្មោះ កែវ កន្និថា បែជាថ្លើមពាសមេឃហ៊ានចេញមុខមក រារាំងក្រុមសមត្ថកិច្ច ដែលចុះអនុវត្តន៍ច្បាប់លេីទីតាំងរបស់ខ្លួនទៅវិញ។

មិនតែប៉ុណ្ណោះស្ត្រីដែលជាឈ្មួញឈេីអះអាង ខ្លួនថាជាម្ចាស់សិប្បកម្មនោះ បាននិយាយលើកហេតុផលពន្យល់សមត្ថកិច្ច ឲ្យហៅព្រះរាជអាជ្ញាទើបស្រី្ដជាម្ចាស់សិប្បកម្មព្រមធ្វើកាប្រគល់វត្ថុតាង បទល្មើសទាំងអស់នោះទៅឲ្យសមត្ថកិច្ច។
ប្រជាពលរដ្ឋនៅក្នុងក្រុងព្រះវិហារ បានលើកជាសំណួរសួរថា ចាំមើលលោកនួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ក៏ដូចលោក សុខ ចន្ច័សុជាតិ ប្រធានស្តីទីមន្ទីរបរិស្ថានខេត្ត ដែលទើបឡើងកាន់តំណែងថ្មី លោកមានចំណាត់កាទៅលើម្ចាស់សិប្បកម្ម ដែលជាឧក្រិដ្ឋកម្មព្រៃឈើ ខាងលើនោះដែរឬយ៉ាងណា? បើបទល្មើសកេីតឡេីងពេញបន្ទុកដូច្នេះនោះ ទាក់ទិននឹងករណីបង្ក្រាបសិប្បកម្មកែច្នៃឈេីអត់ច្បាប់ អ្នកសាព័ត៌មានយើងមិនទាន់សុំធ្វើការបំភ្លឺពីមន្ត្រីជំនាញណាមួយបាននៅឡើយនោះទេ។

ក៏ប៉ុន្តែបើទោះបីជាយ៉ាងនោះក្តី ក្រុមប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់ពិតជាមិនទាន់អស់សង្ឃឹមលើចំណាត់របស់ លោក ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ក្នុងនាមលោកជាប្រធានអនុគណកម្មការបង្ក្រាបនឹងទប់ស្កាត់បទល្មើសធនធានធម្មជាតិថ្នាក់ខេត្ត ក៏ដូចលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្នុងនាមលោកជាអនុប្រធានអនុក្រុមបង្កាបនឹងទប់ស្កាត់បទល្មើសធនធានធម្មជាតិថ្នាក់ខេត្ត លោកពិតជាមានចំណាត់កាទៅលើម្ចាស់សិប្បកម្មដែលមានឈ្មោះ កែវ កន្និថា ខាងលើនេះដោយមិនទុកឲ្យបុគ្គលមួយក្តាប់តូចនេះ ធ្វើព្យុះធ្វើភ្លៀងបន្តកាប់បំផ្លាញ់ធនធានធម្មជាតិបានតទៅទៀតនោះឡើយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner