អង់គ្លេសប្រគល់មេដាយមាសកិត្តិយសដល់ក្រុមការងារបេសកកម្មឋានព្រះច័ន្ទ Chang’e-4 របស់ចិន
អត្ថបទដោយ៖
Kien Sereyvuth
អង់គ្លេស៖ វិទ្យាស្ថាន Royal Aeronautical Society (RAeS) របស់អង់គ្លេស បានប្រគល់មេដាយ Team Gold Medal ប្រចាំឆ្នាំ២០១៩ ដល់ក្រុមការងារបេសកកម្មឋានព្រះច័ន្ទ Chang’e-4 របស់ប្រទេសចិន ។

មេដាយមាសដែលប្រគល់ទៅឱ្យលោក Wu Weiren ដែលជាប្រធានផ្នែករចនានៃគម្រោងបេសកកកម្មរុករកនៅឋានព្រះច័ន្ទ គឺជាពានរង្វាន់ដំបូងបំផុតដែលវិទ្យាស្ថានដ៏ល្បីនេះ ផ្តល់ទៅឲ្យក្រុមការងារដែលមកពីប្រទេសចិន គិតតាំងពីស្ថាប័ននេះបានចាប់កំណើតឡើងកាលពីជាង១៥០ឆ្នាំមុន។

ទន្ទឹមគ្នា លោក Wu បានសម្តែងការអរគុណចំពោះវិទ្យាស្ថាន RAeS និងបង្ហាញការស្វាគមន៍ឲ្យប្រទេស និង អង្គការច្រើនបន្ថែមទៀតមកសហការជាមួយចិន ដើម្បីរួមគ្នាចូលរួមចំណែកក្នុងកិច្ចប្រឹងប្រែងរបស់មនុស្សលោកយើង សម្រាប់បន្តស្រាវជ្រាវរុករកនៅទីអវកាស ហើយបង្កើតរបកគំហើញថ្មីតទៅមុខទៀត ៕ធ.ដ

