នាយករដ្ឋមន្រ្តីម៉ាឡេស៊ីថ្លែងថា នាពេលឆាប់ៗនេះ ម៉ាឡេស៊ីនឹងបើកស្ថានទូតនៅទីក្រុងព្យុងយ៉ាងឡើងវិញ

ម៉ាឡេស៊ី៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់នៅថ្ងៃ អង្គារ នេះថា ប្រទេសរបស់លោកគ្រោងនឹងបើកស្ថានទូតរបស់ខ្លួនសារឡើងវិញនៅក្នុងទឹកដីកូរ៉េខាងជើង ។

ក្នុងអំឡុងកិច្ចប្រជុំអាស៊ាន-កូរ៉េក្នុងទីក្រុងប៊ូសាន លោក មហាធៀ មហាម៉ាត់ បាននិយាយយ៉ាងដូច្នេះថា ឥឡូវនេះ វាដល់ពេលហើយ ដែលត្រូវបង្កើតទំនាក់ទំនងធម្មតារវាងម៉ាឡេស៊ី និងកូរ៉េខាងជើងឡើងវិញ ។ ក្នុងន័យនេះ ម៉ាឡេស៊ីកំពុងរៀបចំបើកស្ថានទូតរបស់ខ្លួនសារជាថ្មី បន្ទាប់ពីស្ថានទូតនៅទីក្រុងព្យុងយ៉ាង បានបិទចាប់តាំងពីឆ្នាំ២០១៧មកម្លេះ។

សូមរំលឹកថា ម៉ាឡេស៊ីបានបិទស្ថានទូតរបស់ខ្លួនដោយផ្នែកប្រចាំនៅទីក្រុង ព្យុងយ៉ាង បន្ទាប់ពីសង្ស័យថា ឃាតកម្មលើលោក គីម ជុងណាំ ដែលជាបងប្រុសម្តាយទីទៃមេដឹកនំាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ កាលពីឆ្នាំ២០១៧ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner