ប្រធានាធិបតីអ៊ុយក្រែន Zelenskyy ស្នើជួបជាមួយលោក Putin ខណៈដែលភាពតានតឹងជាមួយរុស្ស៊ីកើនឡើង
អត្ថបទដោយ៖
AMS OneMinute
នៅពេលដែលការភ័យខ្លាចកាន់តែខ្លាំងឡើងនៃការឈ្លានពានរបស់រុស្ស៊ីមកលើប្រទេសរបស់ខ្លួន ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy កំពុងស្នើឱ្យមានជំនួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។
លោក Zelenskyy បាននិយាយនៅឯសន្និសីទសន្តិសុខទីក្រុង Munich កាលពីថ្ងៃសៅរ៍ថា “ខ្ញុំមិនដឹងថាប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ីចង់បានអ្វីនោះទេ ហេតុនេះហើយទើបខ្ញុំស្នើជួប”។
Zelenskyy បាននិយាយថា “យើងត្រៀមខ្លួនរួចជាស្រេចដើម្បីអង្គុយចុះហើយនិយាយ។ សូមអ្នកជ្រើសរើសវេទិកាដែលអ្នកចូលចិត្ត”។
“តើ យើង ធ្វើសង្រ្គាម និង ការទូត ក្នុង ពេល តែ មួយ ដើម្បី អ្វី ?
មកទល់ល្ងាចថ្ងៃសៅរ៍ វិមានក្រឹមឡាំងមិនទាន់បានឆ្លើយតបទៅនឹងសំណើរបស់ Zelenskyy ទេ។
Zelenskyy បាននិយាយថា “អ្វីដែលយើងយកចិត្តទុកដាក់គឺ សន្តិភាព”

ប្រភព៖ npr