ក្នុងសន្និសីទសន្ដិសុខទីក្រុង Munich ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចោទសួរថា ហេតុអ្វីអាមេរិក និងសម្ព័ន្ធមិត្តមិនដាក់ទណ្ឌកម្មលើរុស្ស៊ីភ្លាមៗ

អត្ថបទដោយ៖
AMS OneMinute

ក្នុងសន្និសីទសន្ដិសុខទីក្រុង Munich ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចោទសួរថា ហេតុអ្វីអាមេរិក និងសម្ព័ន្ធមិត្តមិនដាក់ទណ្ឌកម្មលើរុស្ស៊ីភ្លាមៗ ប្រសិនបើពួកគេជឿជាក់ថាការឈ្លានពាននឹងកើតមាន ព្រោះថា “ការដាក់ទណ្ឌកម្មនឹងគ្មានប្រសិទ្ធភាពឡើយបន្ទាប់ពីការឈ្លានពាន”។

ជុំវិញបញ្ហាសង្រ្គាមជាមួយនឹងរុស្ស៊ី ប្រជាជនរុស្ស៊ីមិនចង់បង្កើតសង្រ្គាមឡើយ ដូច្នេះហើយប្រជាជនអ៊ុយក្រែនមិនមានភាពស្លន់ស្លោឡើយ។

Zelensky ក៏បាននិយាយថា “យើងមិនអាចរស់នៅជាមួយការរំពឹងទុកថាសង្រ្គាមនឹងចាប់ផ្តើមនៅថ្ងៃស្អែកនោះឡើយ”។

នៅពេលដែលលោកប្រធានាធិបតីត្រូវបានសួរថា ហេតុអ្វីបានជាគាត់ជ្រើសរើសមកចូលរួមក្នុងសន្និសីទ Munich នេះ ខណៈដែលការគំរាមកំហែងនៃការឈ្លានពានរបស់រុស្ស៊ីកំពុងកើតឡើង ប្រធានាធិបតី Zelensky បានឆ្លើយតបថា ប្រទេសរបស់គាត់ “កំពុងស្ថិតនៅក្នុងស្ថានភាពល្អហើយ” ហើយវត្តមានរបស់លោកក្នុងសន្និសីទនេះ គឺមានសារៈសំខាន់។

ប្រភព៖ C-Span

ads banner