កំលាំងជំនាញខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានគ្រឿងញៀន ១១ កញ្ចប់
អត្ថបទដោយ៖
ធី ដា
ភ្នំពេញ៖ លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានប្រាប់បណ្តាញអប្សរាព័ត៌មាន (AMS) ថា កម្លាំងនគរបាលជំនាញខណ្ឌ បានបង្រ្កាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ១៩ ថ្ងៃទី២១ ខែកម្ភៈ ឆ្នាំ២០២២ នៅចំណុច ផ្លូវ រថភ្លើង ក្រុម ១៤ ភូមិ ចុងខ្សាច់ សង្កាត់ ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយបានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ដកហូតបានគ្រឿងញៀន ១១ កញ្ចប់ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យម្នាក់នេះឈ្មោះ គន់ ស្រីម៉ៅ ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅ ក្រុម១៤ ភូមិ ចុងខ្សាច់ សង្កាត់ ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ សម្ភារ:ដកហូតបានមាន៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ១១ កញ្ចប់។ បច្ចុប្បន្ន កម្លាំងជំនាញខណ្ឌ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី ៕ ដោយ ប៊ុនធី

ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕