ជិះម៉ូ តូមិន ប្រកាន់ស្តាំ ត្រូវកុងតឺន័របុកស្លាប់ នៅក្រុងបាវិត

អត្ថបទដោយ៖
Kien Sereyvuth

ស្វាយរៀង៖ បុរសម្នាក់ ដែលជាអ្នកបើកម៉ូតូ ជនជាតិវៀតណាម បានស្លាប់នៅ ក្នុងករណីគ្រោះ ថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តកុងតឺន័រ ដែលហេតុការណ៍ខាងលើ នេះបានកើតឡើងកាល ពីវេលាម៉ោង១២ និង២០ នាទីថ្ងៃ ត្រង់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះនៅ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៦២ និង១៦៣ ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងទិសដៅផ្ទុយ ទិសគ្នាពីលិចទៅកើត។

ប្រភពដដែលបានបន្តថាៈ មានរថយន្តកុងតឺន័រ មួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហមពាក់ផ្លាកលេខ51D.36610 បើកបរដោយ ឈ្មោះ  ង្វៀង ម៉ិញហាយ ភេទប្រុស អាយុ២៧ ឆ្នាំជនជាតិ វៀតណាម មុខរបរបើកបររថយន្ត រស់នៅ ភូមិ ជាងមិចឃុំកាំថាំង ស្រុកយឿងចូវ ខេត្តតាយនិញ។ បើកបរពីកើតទៅ លិចក្រោយ ពីបុកប៉ះរួចហើយអ្នក បើកបររថយន្តបានរត់ គេចខ្លួនបាត់បន្សល់ទុកតែវត្ថុតាង នៅនឹងកន្លែងកើតហេតុ ។

សមត្ថកិច្ចបានបន្តទៀតថាៈ ម៉ូតូរបស់ជនរង គ្រោះ ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង 1B-7587 បើកបរដោយឈ្មោះគឹម ភឿង ភេទប្រុស  អាយុ៤៧ឆ្នាំ  ជនជាតិវៀតណាមមុខ របរកម្មករសំណង់ រស់នៅភូមិបាវិត កណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បើកបរពីលិចទៅ កើត មិនពាក់មួកសុវត្ថិភាព ម៉ូតូមានកញ្ចក់មើលក្រោយ បណ្តាលឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុ។

បច្ចុប្បន្នសាកសព សម្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះមធ្យោបាយទាំង០២គ្រឿង សមត្ថកិច្ច  យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។ មធ្យោបាយ ទាំង ០២ គ្រឿង ខូច ខាត ស្រាល ទាំង០២គ្រឿង ហើយមូលហេតុ គឺបណ្តាលមកពីអ្នកបើកបរម៉ូតូ មិនប្រកាន់ស្តាំ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner