អគ្គនាយកដ្ឋានកីឡា បានបើកវគ្គបណ្តុះបណ្តាល ផ្នែកព័ត៌មានវិទ្យា ដល់នាយកដ្ឋានទាំង៤ ដើម្បីពន្លឿនការងារ

អត្ថបទដោយ៖
Kien Sereyvuth

អគ្គនាយកដ្ឋានកីឡា បានបើកវគ្គបណ្តុះបណ្តាល ផ្នែកព័ត៌មានវិទ្យា ដល់នាយកដ្ឋានទាំង៤ ដើម្បីពន្លឿនការងារពីអន្តរជាតិយកមកអភិវឌ្ឍន៍វិស័យអប់រំកាយ និងកីឡា ឲ្យកាន់តែរីកចំរើន និងមានការវិវឌ្ឍទាន់សម័យបច្ចេកវិទ្យា ឆ្ពោះទៅឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឲ្យទទួលបានជោគជ័យ នេះជាប្រសាសលើកឡើងរបស់ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា តំណាង ឯកឧត្តម ស សុខា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា កាលពីម្សិលមិញ គ្រា ឯកឧត្តម អញ្ជើញចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលផ្នែកព័ត៌មានវិទ្យា ដល់បុគ្គលិកអប់រំមកពីនាយកដ្ឋានកីឡាទាំង៤ ។

លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា និងជាប្រធានវគ្គ បានប្រាប់ឲ្យដឹង ថា វគ្គនេះមានសិក្ខាកាមចូលរួមចំនួន៣០នាក់ ក្នុងនោះមានស្រ្តី៤នាក់ មកពីមកពីនាយកដ្ឋានកីឡាទាំង៤ រួមមាន វិទ្យាស្ថានអប់រំកាយ និងកីឡា នាយកដ្ឋានអប់រំកាយ និងកីឡា នាយកដ្ឋានសិស្ស និងនិស្សិត និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា មានរយៈពេល៦ថ្ងៃ សិក្សាពីថ្ងៃទី២៥ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលផ្នែកព័ត៌មានវិទ្យាមានសារ:សំខាន់ណាស់សម្រាប់បុគ្គលិកអប់រំ និងកីឡា ដើម្បីស្រាវជ្រាវស្វែងរកព័ត៌មានពាក់ព័ន្ធនឹង វិស័យអប់រំ និងកីឡា យកមកអភិវឌ្ឍន៍ ។ សព្វថ្ងៃនេះ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាចាប់ផ្តើមកែទម្រង់វិស័យកីឡាមាន៤ចំណុច រួមមាន ទី១ កែលម្អរចនាសម្ព័ន្ធកីឡាទូទាំងប្រទេស ទី២បណ្តុះបណ្តាលធនធានមនុស្ស ទី៣ កែទម្រង់គ្រប់ការប្រកួតអោយកាន់តែទទួលបានប្រជាប្រិយភាព គុណភាព និងតាមស្តង់ដារអន្តជាតិ និងទី៤ការចុះឈ្មោះតាម Online  ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner