ស្ថានទូតចិននៅអ៊ុយក្រែនព្រមានប្រជាជនខ្លួនឱ្យចៀសវាងធ្វើដំណើរទៅកាន់តំបន់អស្ថិរភាព

ប៉េកាំង៖ ស្ថានទូតចិនប្រចាំប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារ នេះ បានព្រមានដល់ប្រជាជន និងក្រុមធុរកិច្ចចិនឱ្យចៀសវាង ធ្វើ ដំណើរទៅកាន់តំបន់អស្ថិរភាព ប៉ុន្តែមិនបានប្រាប់ពលរដ្ឋ ខ្លួនឱ្យ ពិចារណាក្នុងការចាកចេញពីអ៊ុយក្រែន ដូចទៅនឹង បណ្តា ប្រទេសដទៃទៀតនោះឡើយ។

ស្របពេលជាមួយគ្នានេះដែរ តំណាងអចិន្ត្រៃយ៍របស់ចិន ប្រចាំ នៅអង្គការសហប្រជាជាតិលោក ហ្សាង ជុន បាន និយាយនៅថ្ងៃអង្គារនេះដែរថា ប្រទេសចិនអំពាវនាវឱ្យមានន ការពិភាក្សាបន្ថែមទៀតអំពីវិបត្តិអ៊ុយក្រែន។ បន្ថែមលើនេះ លោកក៏បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់រក្សាភាពស្ងប់ស្ងាត់ និងជៀសវាងសកម្មភាពដែលអាចបង្កើនភាពតានតឹង។

ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលស្នើឡើងដោយអ៊ុយក្រែន លោក ហ្សាង ជុន បានបន្ថែមថា ប្រទេសទាំងអស់គួរតែដោះស្រាយ ជម្លោះ អន្តរជាតិ ដោយមធ្យោបាយសន្តិវិធី ស្របតាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវដំណោះស្រាយការទូតនោះ លោក ហ្សាង បានអំពាវនាវ ឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តការសន្ទនា និងការពិគ្រោះ យោបល់។ លោកបន្ថែមទៀតថា គ្រប់ភាគីទាំងអស់គួរតែ ស្វែងរកដំណោះស្រាយសមហេតុផល ដើម្បីដោះស្រាយ កង្វល់របស់គ្នាទៅវិញទៅមក ដោយឈរលើមូលដ្ឋាន នៃសមភាព និងការគោរពគ្នាទៅវិញទៅមក៕ ប្រភព៖ CGTN និង Reuters ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner