វិបត្តិអ៊ុយក្រែនកាន់តែឡើងកម្តៅ បន្ទាប់ពីលោក ពូទីន បញ្ជាឱ្យកងទ័ពចូលទៅក្នុងតំបន់ផ្តាច់ខ្លួននៅភាគខាងកើតអ៊ុយក្រែន

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចេញ បញ្ជាឱ្យកងទ័ពរុស្ស៊ីចូលទៅកាន់តំបន់កាន់កាប់ដោយក្រុមឧទ្ទាមផ្ដាច់ខ្លួនគាំទ្ររុស្ស៊ី ក្នុងតំបន់ភាគខាងកើតប្រទេស អ៊ុយក្រែន ក្រោមក្របខ័ណ្ឌនៃបេសកកម្មរក្សាសន្តិភាព។

បទបញ្ជាខាងលើនេះរបស់លោក ពូទីន ត្រូវបានធ្វើឡើង បន្ទាប់ ពីលោកបានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីទទួល ស្គាល់ឯករាជ្យភាពរបស់តំបន់ផ្តាច់ខ្លួនទាំងពីររបស់អ៊ុយក្រែន គឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ដែល រុស្ស៊ីហៅជារួមថា ដុនបាស (Donbass) «ជារដ្ឋឯករាជ្យ»។

ស្របពេលជាមួយគ្នានេះដែរ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាន បញ្ជាក់ដូច្នេះថា យើងកំពុងវាយតម្លៃលើអ្វីដែលរុស្ស៊ីបាន និងកំពុងធ្វើ ដ្បិតសកម្មភាពរបស់កងទ័ពរុស្ស៊ីក្នុងតំបន់ ដុនបាស មិនមែនជារឿងថ្មីថ្មោងនោះទេ។ ដូច្នេះយើងនឹង បន្ត តាមដានរហូតដល់រថក្រោះធ្វើសកម្មភាព។

ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីបានអះអាងជាច្រើន សប្ដាហ៍មកហើយថា ខ្លួនមិនមានផែនការវាយប្រហារ លើអ៊ុយក្រែននោះទេ។ ប៉ុន្តែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត លោកខាងលិចបានព្រមានថា រុស្ស៊ីនៅតែត្រៀមលក្ខណៈ ឈ្លានពានអ៊ុយក្រែន៕
ប្រភព៖ Reuters ប្រែសម្រួលដោយៈ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner