លោក ចូ បៃដិន ថ្កោលទោសលោក ពូទីន និងកោះប្រជុំ ភ្លាមៗជាមួយមន្រ្តីសន្តិសុខជាតិអាមេរិក

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃ ចន្ទ ដើមសប្តាហ៍នេះ បានថ្កោលទោសចំពោះការ សម្រេច ចិត្ត ដោយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីនក្នុងការចុះហត្ថលេខា ទទួលស្គាល់តំបន់ផ្តាច់ខ្លួនចំនួនពីររបស់អ៊ុយក្រែនជារដ្ឋឯករាជ្យ ខណៈលោក បៃដិន បានពិភាក្សាជាមួយមេដឹកនាំ ពិភពលោក ដើម្បីឆ្លើយតបនឹងស្ថានការណ៍វិវឌ្ឍន៍ចុងក្រោយ នៅក្នុងវិបត្តិនេះ។

ទន្ទឹមនេះ មន្រ្តីសេតវិមានបានថ្លែងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិងកំពុងជួបប្រជុំជាមួយក្រុមមន្រ្តី សន្តិសុខ ជាតិរបស់លោកនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដើម្បី ពិភាក្សា អំពីបញ្ហារុស្ស៊ី និងអ៊ុយក្រែន។

កិច្ចប្រជុំខាងលើនេះបានកើតមានឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ប្រកាសទទួលស្គាល់តំបន់ ផ្តាច់ ខ្លួនពីរ នៅអ៊ុយក្រែន គឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ដែលរុស្ស៊ីហៅជារួមថា ដុនបាស (Donbass) ជា «រដ្ឋឯករាជ្យ» ដែលជាវិធានការមួយដែល អាចផ្តល់ឱ្យទីក្រុងម៉ូស្គូ នូវហេតុផលដើម្បីបញ្ជូនកងទ័ពចូល ទៅកាន់អ៊ុយក្រែនដោយបើកចំហរ។

មន្រ្តីសេតវិមានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបញ្ជាក់បែបនេះ បន្ទាប់ពីសាក្សីបានប្រាប់កាសែតរ៉យទ័រ នៅពេល បានឃើញរដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន, រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក ឡយដ៍ អូស្ទីន និងលោកឧត្តមសេនីយ៍ ម៉ាក មីលី ព្រមទាំងមន្រ្តីជាន់ខ្ពស់ ជាច្រើនរូបទៀត បានធ្វើដំណើរមកដល់សេតវិមាន ចំពេល ថ្ងៃឈប់សម្រាកសហព័ន្ធ៕
ប្រភព៖ Reuters ប្រែសម្រួលដោយៈ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner