លោកស្រី ខារី ឡំា ទទួលស្គាល់ថា លទ្ធផលឆ្នោតបង្ហាញការមិនសប្បាយចិត្តរបស់ប្រជាជនហុងកុង និងសុំចរចារកដំណោះស្រាយ

ហុងកុង៖ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡំា នៅថ្ងៃអង្គារនេះ បានទទួលស្គាល់ថា បរាជ័យក្នុងការបោះឆ្នោតកាលពីចុងសប្តាហ៍មុននេះ វាបង្ហាញការមិនសប្បាយចិត្តរបស់សាធារណៈជននឹងរដ្ឋាភិបាលរបស់លោកស្រី តែលោកស្រីមិនបានផ្តល់សម្បទានថ្មីណាទេ ទៅកាន់ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ទីក្រុងស្វយ័តមួយនេះ ។

លោកស្រីអភិបាលនៅតែអះអាងអំពីការសន្យាកាលពីមុនថា នឹងរៀបចំការចរចាក្នុងចំណោមភាគីទាំងអស់នៅក្នុងទីក្រុងហុងកុង ជាសំណើដែលក្រុមប្រឆាំងបានច្រានចោលដោយចាត់ទុកវាតិចពេក និងយឺតពេលបន្តិច ។ លោកស្រី ឡំា បាននិយាយទៀតថា អ្វីដែលយើងត្រូវការនៅពេលឥឡូវ គឺការចរចាសហគមន៍បើកចំហមួយ ដោយអញ្ជើញមេដឹកនាំសង្គមមកជួយធ្វើការវិភាគរកមូលហេតុនៃការមិនសប្បាយចិត្ត និងបញ្ហាសង្គមដ៏ចាក់ជ្រៅរបស់ហុងកុង ហើយចេញដំណោះស្រាយ ។

ស្របពេលជាមួយគ្នានោះដែរ លោកស្រី ខារី ឡំា បានសង្ឃឹមថា ភាពស្ងប់ស្ងាត់ក្នុងអំឡុងពេលបោះឆ្នោតកាលពីចុងសប្តាហ៍នឹងបន្ត ហើយថា ប្រជាជនហុងកុងចង់បញ្ចប់អំពើហិង្សា ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner