ក្រសួងទេសចរណ៍ចេញសារាចរណែនាំដល់មន្ទីរទេសចរណ៍ និងម្ចាស់អាជីវកម្មទេសចរណ៍ពីការពង្រឹងការអនុវត្តវិធានការនានា ដើម្បីទប់ស្កាត់មេរោគអូមីក្រុង (Ent)
អត្ថបទដោយ៖
អួន ស្រីរុំ
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានចេញសារាចរណែនាំស្ដីពីការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នូវមេរោគកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទអូមីក្រុង។
ក្នុងសារាចរណែនាំខាងលើនេះ ក្រសួងទេសចរណ៍បានក្រើនរំលឹកដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត និងម្ចាស់ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ទាំងអស់អំពីការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ឬនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP)។
ខាងក្រោមនេះគឺជាសារាចរណែនាំរបស់ក្រសួងទេសចរណ៍ ៖
ដោយ៖ អួន ស្រីរុំ


អួន ស្រីរុំ
ជាអ្នកយកព័ត៌មានជាតិ សម្រួលអត្ថបទព័ត៌មាន បញ្ជូលសម្លេង កាត់តសម្លេង និងផលិតបទយកការណ៍។ មានបទពិសោធន៍ច្រើនឆ្នាំ នៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ព្រមទាំងមានទំនាក់ទំនងល្អជាមួយក្រុមការងារផងដែរ។