ឯកឧត្តម អ៊ុក ថា ៖ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ មានគោលបំណងប្រមូលទិន្នន័យបច្ចុប្បន្នភាពអំពី ស្ថានភាពនៃខឿនសេដ្ឋកិច្ចកម្ពុជាគ្រប់វិស័យ

ខេត្តកែប ៖ ឯកឧត្តម អ៊ុក ថា អភិបាលខេត្តស្តីទី និងជាអនុប្រធានគណកម្មាធិការជំរឿនខេត្ត បានចូលរួមពិធីបេីកវគ្គបណ្តុះបណ្តាល ដល់មន្រ្តីត្រួតពិនិត្យ មន្រ្តីសម្ភាសន៍ និងមន្រ្តីបម្រុង សម្រាប់កិច្ចការជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២ នៅមន្ទីរផែនការខេត្តកែប មានរយៈ ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ។

ឯកឧត្តម អ៊ុក ថា បានថ្លែងថា ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ មានគោលបំណងប្រមូលទិន្នន័យបច្ចុប្បន្នភាពអំពី ស្ថានភាពនៃខឿនសេដ្ឋកិច្ចកម្ពុជាគ្រប់វិស័យ (ឧស្សាហកម្ម និងសេវាកម្ម) ស្ថានភាពនៃសមភាពយេនឌ័រនៅក្នុងសកម្មភាពសេដ្ឋកិច្ចទាំងកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោម ជាតិ លក្ខណៈនៃប្រភេទអាជីវកម្ម និងស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាពសេដ្ឋកិច្ច ចំនួនអង្គភាពសេដ្ឋកិច្ច(ខ្នាតតូច មធ្យម ខ្នាតធំ) និងចំនួនកម្លាំងពលកម្មនៃអង្គភាព។ ជាពិសេស ផលប៉ះពាល់នៃជំងឺកូវីដ១៩ វិធានការ និងយន្តការកែតម្រូវចាំបាច់នានា សម្រាប់អាជីវកម្ម ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩។

ទិន្នន័យជំរឿនសេដ្ឋកិច្ច ធ្វេីជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និងសុខមាលភាពរបស់ប្រជាជនកម្ពុជា ក៏ដូចជាការត្រួតពិនិត្យតាមដានវាយតម្លៃ គោលនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០១៦-២០៣០។

មន្ត្រីជំរឿននឹងចុះទៅដល់មូលដ្ឋាននៃ រោងចក្រ សហគ្រាស ក្រុមហ៊ុន វត្តអារាម និងអាជីវកម្មគ្រប់ខ្នាតទាំងអស់ឱ្យតែមានទីតាំងជាក់លាក់ ដើម្បីសាកសួរព័ត៌មានផ្សេងៗទាក់ទងនឹងអាជីវកម្ម ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២ ៕ Sila Sarin

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner