ភាពតានតឹងរវាងអ៊ុយក្រែន និងរុស្ស៊ីធ្វើឱ្យតម្លៃប្រេងកើនឡើង

ម៉ូស្គូ៖ តម្លៃប្រេងកំពុងកើនឡើងដោយសារការភ័យខ្លាចថា វិបត្តិអ៊ុយក្រែន-រុស្ស៊ីនឹងរំខានការផ្គត់ផ្គង់នៅទូទាំងពិភពលោក។ តម្លៃប្រេងឆៅ Brent ដែលជាស្តង់ដារអន្តរជាតិបានឈានដល់កម្រិតខ្ពស់ក្នុងរយៈពេល ៧ឆ្នាំ គឺ៩៧.៧៦ដុល្លារក្នុងមួយបារ៉ែល នៅក្នុងថ្ងៃអង្គារសប្តាហ៍នេះ។

អគ្គនាយិការក្រុមហ៊ុន Manulife Investment Management លោកស្រី Sue Trinh បាននិយាយថា វិបត្តិអ៊ុយក្រែន-រុស្ស៊ី អាចមាន “ផលប៉ះពាល់យ៉ាងខ្លាំង” ទៅលើតម្លៃប្រេង។ លោកស្រីបន្ថែមថា ទណ្ឌកម្មបង្ខំរុស្ស៊ីឱ្យផ្គត់ផ្គង់ប្រេងឆៅ ឬឧស្ម័នធម្មជាតិតិច ក៏នឹងជះឥទ្ធិពលសំខាន់លើសេដ្ឋកិច្ចពិភពលោកផងដែរ។ រុស្ស៊ីបានបញ្ជាឱ្យកងទ័ពខ្លួនចូលទៅក្នុងតំបន់កាន់កាប់ដោយក្រុមឧទ្ទាមចំនួនពីរនៅភាគខាងកើតអ៊ុយក្រែន បន្ទាប់ពីទីក្រុងម៉ូស្គូបានទទួលស្គាល់តំបន់ផ្តាច់ខ្លួនទាំងពីរនេះ ជារដ្ឋឯករាជ្យ។

ទន្ទឹមនេះ ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួនបានគំរាមដាក់ទណ្ឌកម្មលើរុស្ស៊ី ដែលជាប្រទេសនាំចេញប្រេងធំទីពីរ បន្ទាប់ពីអារ៉ាប៊ីសាអូឌីត។ រុស្សីក៏ជាប្រទេសផលិតឧស្ម័នធម្មជាតិលំដាប់កំពូលរបស់ពិភពលោកផងដែរ៕ ប្រភព៖ BBC ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner