ស្ត្រីម្នាក់កំពុងជិះម៉ូតូត្រូវរថយន្តបុកពីក្រោយបណ្តាលឱ្យស្លាប់

ភ្នំពេញ៖ស្ត្រីម្នាក់ដែលគេដឹងថាមាន កូនតូចអាយុទើប តែ ប្រាំខែបានបាត់បង់ជីវិតក្នុងពេលកំពុងជិះម៉ូតូចេញពីកន្លែងលក់ការហ្វេនៅបុរីសន្តិភាព២ត្រលប់ទៅផ្ទះនៅចំការដូងតែត្រូវរថយន្តបុកពីក្រោយបណ្តាលឱ្យដួលក្បាលស្លាប់ ។ចំណែក រថយន្តបង្កបើកគេចបាត់ស្រមោល។ករណីនេះកើតឡើង កាលពីរំលងអធ្រាត្រឈានថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ត្រង់ចំណុចខាងជើង វត្តធម័ត្រៃយ៍ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។

សពស្ត្រីរងគ្រោះឈ្មោះសុគន្ធ ធារី អាយុ៣០ឆ្នាំមុខ របបលក់ការហ្វេនៅបុរីសន្តិភាព២ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ។ ស្ត្រីរងគ្រោះខាងលើជិះម៉ូតូស្កុបពី ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ1AU -6802 ចំណែករថយន្តម៉ាករ៉ែងរ៉េងរ៉ូវើរមួយគ្រឿងមិនចាំស្លាកលេខ។បើក ស្របគ្នាមកពីក្រោយល្បឿងយ៉ាងលឿន ហេីយបានជ្រុលបុកម៉ូតូពីក្រោយ ធ្វេីឲ្យស្ត្រីរងគ្រោះខ្ទាតទៅលើចិញ្ចើមផ្លូវបែកក្បាលស្លាប់ភ្លាមៗ ចំណែករថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេ ដោយព្យាយាមបន្ថែមល្បឿនបើកគេចបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងផ្នែកជំនាញចរាចរណ៍ខណ្ឌបានចុះមកចំណុចកើតហេតុដេីម្បីពិនិត្យ និងធ្វេីការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុក ដេីម្បីធ្វេីការស្រាវជ្រាវរករថយន្តបង្កឲ្យមកដោះស្រាយគ្នាតាមច្បាប់ ។ ដោយឡែកសពស្ត្រីជនរងគ្រោះក៏ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅតំកល់ទុកនៅវត្តឬស្សីសាញ់ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner