លោក ចូ បៃដិន ថ្កោលទោសសង្រ្គាមដែលបានគិតទុកជាមុនរបស់លោក វ្ល៉ាឌីមៀ ពូទីន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយថ្កោលទោសសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន សម្រាប់ការជ្រើសរើស “សង្រ្គាមដែលបានគិតទុកជាមុន ដែលនឹងនាំមកនូវគ្រោះមហន្តរាយដល់ជីវិត និងការឈឺចាប់របស់មនុស្សជាតិ”។

លោក ចូ បៃដិន បានបញ្ជាក់ដូច្នេះថា លោកប្រធានាធិបតី ពូទីន បានជ្រើស រើសយកសង្រ្គាមួយដែលត្រូវបានគិតទុកជាមុន ហើយដែលនឹងបង្កមហន្តរាយដល់អាយុជីវិត និងការឈឺចាប់នៃមនុស្សជាតិ។ រុស្ស៊ីតែម្នាក់គត់ គឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់ និងការបំផ្លិចបំផ្លាញ ។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត រួមទាំងប្រទេសជាដៃគូរបស់ខ្លួននឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់។

បន្ថែមលើនេះ លោក បៃដិន បានសង្កត់ធ្ងន់ថា លោកកំពុងតាមដានស្ថាន ការណ៍យ៉ាងយកចិត្តទុកដាក់ពីសេតវិមាន ហើយលោកផ្ទាល់នឹងជួបពិភាក្សា ជាមួយបណ្ដាមេដឹកនាំនៃប្រទេស G7 នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) ៕ ប្រភព៖ BBC ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner