មេដឹកនាំពិភពលោកប្រតិកម្មនឹងការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈមានសេចក្តីរាយការណ៍ថា មានមនុស្សស្លាប់ និងរបួសរាប់រយនាក់

វ៉ាស៊ីនតោន៖ មេដឹកនាំពិភពលោកបានថ្កោលទោសភ្លាមៗ ចំពោះការវាយ ប្រហារដោយយោធារបស់រុស្ស៊ីលើអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះ ដោយបណ្តារដ្ឋរបស់លោកខាងលិចបានប្តេជ្ញាថា នឹងដាក់ទណ្ឌកម្មថ្មីលើទីក្រុងម៉ូស្គូ ហើយប្រមុខអង្គការសហប្រជាជាតិទាមទារឱ្យជម្លោះនេះ “បញ្ឈប់ឥឡូវនេះ”។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយភ្លាមៗបន្ទាប់ពីប្រតិបត្តិការ យោធារបស់រុស្ស៊ីបានចាប់ផ្តើមថា ការអធិដ្ឋានរបស់ពិភពលោកទាំងមូល គឺនៅជាមួយប្រជាជនអ៊ុយក្រែននៅយប់នេះ ខណៈដែលពួកគេទទួលរងការ វាយប្រហារដោយអយុត្តិធម៌ពីកងកម្លាំងយោធារុស្ស៊ី។

ទន្ទឹមនេះ លោក ចូ បៃដិន បានព្រមានថា រុស្ស៊ីតែម្នាក់ឯងជាអ្នកទទួលខុសត្រូវចំពោះការស្លាប់ និងការបំផ្លិចបំផ្លាញ ហើយថា ពិភពលោកនឹងទទួលខុសត្រូវលើរុស្ស៊ី ៕ ប្រភព ៖ Bangkokpost ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner