នាយករដ្ឋមន្រ្តីអង់គ្លេស៖ លោក ពូទីន បានជ្រើសរើសផ្លូវបង្ហូរឈាម និងការ បំផ្លិចបំផ្លាញ ដោយបើកការវាយប្រហារមិនញញើតលើអ៊ុយក្រែន

ឡុងដ៍ ៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានសរសេរសារបង្ហោះនៅលើ Twitter ថា ខ្ញុំមានការរន្ធត់ចិត្តចំពោះព្រឹត្តិការណ៍ដ៏គួរឱ្យតក់ស្លុតនៅក្នុងប្រទេសអ៊ុយក្រែន ហើយខ្ញុំបាននិយាយជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី ដើម្បីពិភាក្សាអំពីជំហានបន្ទាប់។

លោក ចនសុន បានបញ្ជាក់ដូច្នេះថា លោកប្រធានាធិបតី ពូទីន បានជ្រើស រើសផ្លូវនៃការបង្ហូរឈាម និងការបំផ្លិចបំផ្លាញ ដោយបើកការវាយប្រហារ ដោយមិនញញើតនេះលើអ៊ុយក្រែន។ ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តរបស់ យើងនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ៕ ប្រភព៖ Bangkokpost ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner