ប្រធានាធិបតីអ៊ុយក្រែនកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយរុស្ស៊ី បន្ទាប់ពីរងការវាយប្រហារ (មានវីដេអូ)
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី បានសម្រេចចិត្តកាត់ផ្ដាច់ទំនាកទំនងការទូតជាមួយប្រទេសរុស្ស៊ី ក្រោយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យកងទ័ពរុស្ស៊ីបើកប្រតិបត្តិការយោធាប្រឆាំងអ៊ុយក្រែន។
លោក ហ្សេលែនស្គី បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃព្រហស្បតិ៍នេះថា ការសម្រេចចិត្តខាងលើនេះធ្វើឡើង បន្ទាប់ពីលោកទទួលបានសំណើពីរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ដើម្បីផ្ដាច់ទំនាក់ទំនងការទូតជាមួយរុស្ស៊ី។
បន្ថែមលើនេះ លោក ហ្សេលែនស្គី បានបញ្ជាក់ដូច្នេះថា ព្រឹកនេះបានលិចបាត់នៅក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែប្រវត្តិសាស្ត្រនេះគឺមានភាពផ្សេងគ្នាដាច់ខាតចំពោះប្រទេសរបស់យើង និងរុស្ស៊ី។ យើងបានកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយរុស្ស៊ី៕ ប្រភព៖ Sputnik
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។