សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ពីការចង់ឃើញ ដំណោះស្រាយ សន្តិភាពនៅអ៊ុយក្រែន

ភ្នំពេញៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែង នៅថ្ងៃនេះឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានដែលចង់ដឹង អំពីប្រតិកម្មរបស់អាស៊ានជុំវិញសេចក្តីរាយការណ៍អំពីការវាយប្រហាររវាងរុស្ស៊ីនិងអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថាការធ្វើប្រតិកម្មណាមួយរបស់អាស៊ានក្នុងបញ្ហានេះត្រូវរកចំណុចកុងសង់ស៊ុសរវាងគ្នា ប៉ុន្តែក្នុងកិច្ចពិភាក្សាគ្នារវាងនាយករដ្ឋមន្ត្រីទាំង២(លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី)ពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន នៅថ្ងៃនេះ គឺការចង់ឃើញ ដំណោះស្រាយមួយប្រកបដោយសន្តិភាពទាំងអស់គ្នា ។

គួរបញ្ជាក់ថាក្រោយការប្រឈមមុខដាក់គ្នាជាយូរថ្ងៃរួមមានទាំងការធ្វើសមយុទ្ធថែមទៀតនោះការវាយប្រហារគ្នា បានចាប់ផ្តើមរវាង រុស្ស៊ីនិងអ៊ុយក្រែននៅថ្ងៃនេះដោយបានធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍ជាខ្លាំង។ សេចក្តីរាយការណ៍ពីប្រទេសអ៊ុយក្រែនឯណោះវិញមានការអះអាងថាយន្តហោះចម្បាំងរុស្ស៊ីប្រាំគ្រឿងនិងឧទ្ធម្ភាចក្រមួយគ្រឿងត្រូវបានគេបាញ់ទម្លាក់ ។ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ីបានបដិសេធ។

សេចក្តីរាយការណ៍ថែមទាំងអះអាងថាមានកម្លាំងទាហានរុស្ស៊ី៥០នាក់ថែមទៀតត្រូវបានគេសម្លាប់ ប៉ុន្តែការអះអាងនោះ ត្រូវបាន បដិសេធជាបន្តបន្ទាប់។ នៅជាមួយគ្នានោះផង ដែរក្នុងក្រុងគៀវ នៃប្រទេសអ៊ុយក្រែនការរត់ភៀសខ្លួនដោយ ពលរដ្ឋច្រើនលាន នាក់ក្នុងក្រុង គៀវ បានធ្វើឱ្យស្ទះចរាចរណ៍ពាសពេញក្រុង។ សេចក្តីរាយការណ៍របស់ម ន្ត្រីយោធារុស្ស៊ី ត្រូវក្រុមសារព័ត៌មាន បរទេសបញ្ជាក់ថា«ហេដ្ឋារចនាសម្ព័ន្ធយោធានៃមូលដ្ឋាន ទ័ព អាកាសអ៊ុយក្រែនត្រូវបានបញ្ឈប់ដំណើរការ, ចំណែកប្រព័ន្ធ ការពារដែនអាកាសនៃកងកម្លាំងប្រដាប់ អាវុធអ៊ុយក្រែន ក៏ត្រូវ បានបំផ្លាញចោលផងទៀត»។

នាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួ ឈុនយីង បានថ្លែង នៅថ្ងៃព្រហស្បតិ៍នេះថាប្រទេសចិនបានតាមដានពិនិត្យ យ៉ាង យកចិត្តទុកដាក់លើស្ថានការណ៍នាពេលនេះនិងអំពាវនាវឱ្យភាគីជាប់ពាក់ព័ន្ធត្រូវរក្សាភាពអត់ធ្មត់និងទប់ស្កាត់ស្ថានការណ៍មិនឱ្យធ្លាក់ក្នុងភាពច្រ បូកច្របល់មិនអាចត្រួតត្រាបាន។ នៅថ្ងៃនេះផងដែរ ស្ថានទូតចិនប្រចាំក្រុងគៀវ បានណែនាំដល់ជនជាតិចិនរបស់ខ្លួន ត្រូវបន្តស្នាក់នៅក្នុងផ្ទះ ឬសម្រាប់អ្នកណាដែលសម្រេចចិត្តចាក ចេញពីអ៊ុយក្រែន នោះ ត្រូវដាក់ទង់ជាតិចិននៅចំទីតាំងជាក់ស្តែង លើតួយានជំនិះរបស់ពួកគេ ដើម្បីការពារសន្តិសុខ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner